មានប្រសាសន៍នៅកិច្ចពិភាក្សា លោកវរសេនីយ៍ឯកបំរុង Nguyen Duc Cuong អនុប្រធានគណៈកម្មការយុវជនកងទ័ពបានអះអាងថា ការជួបជុំ និងផ្លាស់ប្តូរប្រចាំឆ្នាំបែបនេះបានរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នេះក៏ជាឱកាសដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងយុវជនកងទ័ពនៃប្រទេសទាំងពីរ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរនិយាយដោយឡែក។

leftcenterrightdel
នាយទាហានវ័យក្មេងទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ tienphong.vn)

លោកវរសេនីយ៍ឯកបំរុង Nguyen Duc Cuong បានស្នើឲ្យភាគីទាំងពីរអប់រំនាយទាហានវ័យក្មេងនៃកងទ័ពទាំងពីរ ឲ្យប្រកាន់ខ្ជាប់នូវខ្លឹមសារនៃ “សេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - ឥណ្ឌាសម្រាប់ឆ្នាំ ២០១៥-២០២០” និងកិច្ចព្រមព្រៀងដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ ក្រៅពីនោះ នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងវិស័យយោធាទៀតផង។

លោកអនុសេនីឯក Prabhat Mishsa ប្រធានគណៈប្រតិភូនាយទាហានវ័យក្មេងឥណ្ឌា មានគោលបំណងចង់បន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនាយទាហានវ័យក្មេងវៀតណាម ដើម្បីបង្កើនការចែករំលែកព័ត៌មាន រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពនៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang