leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួបឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាម

 

លោកឯកអគ្គរដ្ឋទូត Nadav Eshcar បានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងសហប្រតិបត្ដិការល្អក្នុងវិស័យជាច្រើនរវាងវៀតណាមនិងអ៊ីស្រាអែល ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។ ភាគីទាំងពីរកំពុងត្រៀមរៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី ២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ។ កិច្ចសន្ទនាគោលនយោបាយការពារជាតិលើកដំបូងដែលត្រូវបានរៀបចំឡើងដោយជោគជ័យនៅទីក្រុងហាណូយកាលពីខែតុលាឆ្នាំ ២០១៨ ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា ទំនាក់ទំនងវៀតណាម - អ៊ីស្រាអែល កំពុងរីកចម្រើនយ៉ាងល្អក្នុងវិស័យជាច្រើន។ វៀតណាមមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអ៊ីស្រាអែល។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាក់ស្តែងក្នុងរយៈពេលកន្លងមក ហើយភាគីទាំងពីរបន្តសិក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល។ នៅក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពគ្នារក្សាកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់ ក៏ដូចជាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ៕

បកប្រែដោយ Pham Diep