leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរដល់កម្មាភិបាល យុទ្ធជននៃកងទ័ពទាំងមូលក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ២០២០។

ក្នុងសារជូនពរ លោករដ្ឋមន្រ្តី Ngo Xuan Lich បានលើកឡើងថា៖ ឆ្នាំ ២០១៩ កន្លងមក ទោះបីនៅមានការលំបាកនិងឧបសគ្គជាច្រើនក៏ដោយក៏ប៉ុន្ដែក្រោមការដឹកនាំរបស់បក្ស រដ្ឋ  រួមទាំងការយកចិត្តទុកដាក់និងការជួយឧបត្ថម្ភពីស្ថាប័នគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងប្រជាជននៅមូលដ្ឋាននានា កងទ័ពទាំងមូលបានរួបរួមគ្នា ខិតខំប្រឹងប្រែងបំពេញភារកិច្ចយោធា និងការពារជាតិយ៉ាងល្អ។ តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស  លោករដ្ឋមន្រ្តី Ngo Xuan Lich បានលើកសរសើរចំពោះសមិទ្ធផលដែលកម្មាភិបាល យុទ្ធជននិងបុគ្គលិកក្នុងកងទ័ពទាំងមូលសម្រេចបានក្នុងឆ្នាំកន្លងមក ។

ស្វាគមន៍ឆ្នាំថ្មីប្រពៃណី ២០២០ លោករដ្ឋមន្ត្រី Ngo Xuan Lich បានឲ្យដឹងថា៖ ឆ្នាំ ២០២០ ជាឆ្នាំដែលប្រព្រឹត្ដទៅមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងឈានចូលមហាសន្និបាតបក្សលើកទី XIII ហើយជាឆ្នាំដែលវៀតណាមធ្វើជាប្រធានអាស៊ាន ... ក្នុងបរិបទដែលស្ថានភាពពិភពលោក តំបន់ និងស្ថានភាពក្នុងប្រទេសត្រូវបានព្យាករណ៍ថានឹងមានភាពងាយស្រួលជាច្រើនប៉ុន្តែក៏នៅមានការលំបាកនិងឧបសគ្គមិនតិចដែរ។

គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសមានសេចក្ដីសង្ឃឹមថា កងទ័ពទាំងមូលនិងកងសេនាជននឹងបន្តពង្រីកប្រពៃណីដ៏ត្រចះត្រចង់របស់កងទ័ពប្រជាជន ជំរុញចលនាប្រឡងប្រណាំង “ ប្រជាធិបតេយ្យ សាមគ្គីភាព គោរពវិន័យ.....” កសាងអង្គការបក្សស្អាតស្អំនិងរឹងមាំដែលផ្សារភ្ជាប់ជាមួយនឹងការកសាងស្ថាប័ន អង្គភាពលើគ្រប់វិស័យ និងបំពេញភារកិច្ចល្អ រួមចំណែកជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូលក្នុងការការពារ ឯករាជ្យជាតិ អធិបតេយ្យភាពបង្រួបបង្រួមជាតិនិងបូរណភាពទឹកដីនៃមាតុភូមិ ការពារបក្សរដ្ឋរដ្ឋប្រជាជននិងរបបសង្គមនិយម ព្រមទាំងរក្សាបរិស្ថានប្រកបដោយសន្តិភាពនិងស្ថិរភាពក្នុងការកសាងនិងការអភិវឌ្ឍប្រទេសជាតិផងដែរ៕

បកប្រែដោយ Pham Diep