leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមចូលរួមសិក្ខាសាលា

 

អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានស្ថាប័នអចិន្ដ្រៃយ៍នៃគណៈកម្មការដឹកនាំជាតិស្ដីពីការជំនះផលវិបាកដោយសារគ្រាប់បែកគ្រាប់មីននិងសារជាតិគីមីពុលក្រោយសម័យសង្គ្រាមនៅវៀតណាម និងតំណាងក្រសួងស្ថាប័ននិងមូលដ្ឋាននានាផងដែរ។  

នៅឯសិក្ខាសាលា ប្រតិភូទាំងឡាយបានចែករំលែកព័ត៌មាននិងទិន្នន័យអំពីការងារជំនះផលវិបាកដោយសារគ្រាប់បែក គ្រាប់ មីននៅវៀតណាមក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា   ដើម្បីកំណត់គោលនយោបាយនិងមានដំណោះស្រាយល្អក្នុងការជំនះផលវិបាកនៃសង្គ្រាមក្នុងរយៈពេលខាងមុខក្រសួង ស្ថាប័ននិងមូលដ្ឋាននានាត្រូវផ្តោតលើភារកិច្ចទាំងពីរគឺលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់លទ្ធភាពនៃការអនុវត្តរបស់អង្គភាពនានា ៕

បកប្រែដោយ Pham Diep