leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Phung Si Tan លើកទឹកចិត្តកម្មាភិបាល និងនាយទាហានរបស់ក្រុមកងវិស្វកម្ម សម្រាប់ការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ Phung Si Tan បានលើកសរសើរចំពោះសមិទ្ធិផលដែលកងវិស្វកម្មសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងនាយទាហានទាំងឡាយ ក្នុងការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ទោ Phung Si Tan បានស្នើថា នាពេលខាងមុខនេះ បញ្ជាការដ្ឋានកងឯកភាពវិស្វកម្ម បន្តបញ្ជាណែនាំការបង្វឹកហាត់ជំនាញវិស្វកម្មសម្រាប់អង្គភាពឲ្យបានល្អ; ប្រើប្រាស់ឧបករណ៍ថ្មីបន្ទាប់ពីទទួលបាន; បន្តផ្លាស់ប្តូរ និងដកបទពិសោធន៍ស្តីពីការចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជាមួយបណ្តាប្រទេសដទៃទៀត។ល៕

បកប្រែដោយ Huyen Trang