leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ថ្លែងក្នុងពិធីទទួលតួនាទីជាម្ចាស់ផ្ទះនៃសន្និសីទរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអាស៊ាន (រូបថត៖ vnanet.vn)

 

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានឲ្យដឹងថា គោលបំណងរបស់ APCN គឺសំដៅពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលទាក់ទងនឹងសកម្មភាពរក្សាសន្ដិភាពនិងលើកកម្ពស់លទ្ធភាពសហការគ្នាក្នុងការអនុវត្ដសកម្មភាពរក្សាសន្ដិភាពរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន។

នេះជាលើកដំបូងដែលវៀតណាមទទួលតួនាទីសំខាន់ៗទាក់ទងនឹងសកម្មភាពរក្សាសន្ដិភាព។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញឲ្យឃើញពីការត្រៀមខ្លួនរបស់វៀតណាមសម្រាប់កិច្ចការអន្តរជាតិនិងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់កងទ័ពប្រជាជនវៀតណាមផ្សពផ្សាយជាមួយពិភពលោកអំពីរូបភាពប្រទេសវៀតណាមមួយមានការទទួលខុសត្រូវរបស់អាស៊ាន ក៏ដូចជាអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Pham Diep