leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងជំនួបធ្វើការ

 

នៅក្នុងជំនួបធ្វើការ ថ្នាក់ដឹកនាំខេត្ដ Kien Giang បានឲ្យដឹងថា គណៈកម្មាធិការប្រជាជនខេត្ដបន្តដឹកនាំកងកម្លាំងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការក្ដាប់ជាប់ស្ថានការណ៍ ផ្ដល់ប្រឹក្សានិងដាក់ចេញនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនូវករណីកើតមានឡើង ចៀសវាងកុំឲ្យមានបញ្ហាជាយថាហេតុ ទប់ស្កាត់និងធ្វើឲ្យបរាជ័យនូវរាល់ឧបាយកលបំភ្លេចបំផ្លាញ់របស់អនុភាពអមិត្ដ ជាមួយគ្នានោះពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធនៃបណ្ដាខេត្តជាប់ព្រំដែនជាមួយប្រទេស​កម្ពុជា​។ ដោះស្រាយករណីដែលកើតមានឡើងនៅតាមខ្សែព្រំដែននិងដែនសមុទ្រនិងចាត់វិធានការដើម្បីធានាសន្តិសុខនិងសណ្តាប់​ធ្នាប់ក្នុងដីគោកនិងកោះសមុទ្រ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich​ ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសជូនកងកម្លាំងប្រដាប់អាវុធខេត្ដ Kien Giang 

 

ថ្លែងនៅក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានទទួលស្គាល់នូវកិច្ចខិតខំឆ្លងកាត់ការលំបាកនិងសំដែងក្ដីសប្បាយរីករាយចំពោះលទ្ធផលទាំងឡាយដែលអាជ្ញាធរនិងប្រជាជនខេត្ដ Kien Giang សម្រេចបានក្នុងរយៈពេលកន្លងមក។ ព្រមទាំងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich  បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន កម្មាភិបាលនិងប្រជាជនខេត្តបន្តយកចិត្តទុកដាក់ កសាងកងកម្លាំងប្រដាប់អាវុធមូលដ្ឋាន និងអង្គភាពនានានៃយោធភូមិភាគទី៩ នៃក្រសួងការពារប្រទេសវៀតណាមអនុវត្ដល្អនូវកិច្ចការការបរទេស រក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធនៃខេត្តជាប់ព្រំដែនជាមួយកម្ពុជា។ ដោះស្រាយករណីដែលកើតមានឡើងនៅតាមព្រំដែននិងដែនសមុទ្រឲ្យបានទាន់ពេលវេលា និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន នាំមកនូវសាមគ្គីភាពមិត្តភាពនិងថែរក្សាបរិស្ថានសន្តិភាពនិងអភិវឌ្ឍន៍រួមគ្នា៕

បកប្រែដោយ Pham Diep