leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោករដ្ឋមន្ដ្រី Sergey Shoigu មកទស្សនាស្តង់តាំងបង្ហាញនៅអគារមិត្តភាព Army Games 2019

 

គួររំលឹកថា នៅថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានទទួលស្វាគមន៍រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu មកទស្សនាស្តង់តាំងបង្ហាញរបស់ក្រុមប្រកួតនៃកងទ័ពប្រជាជនវៀតណាមនៅអគារមិត្តភាព Army Games 2019 ។ លោកឧត្តមសេនីយ៍ឯក  Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិរុស្ស៊ីដែលបានទទួលស្វាគមន៍គណៈប្រតិភូកងទ័ព្រជាជនវៀតណាមយ៉ាងកក់ក្ដៅ និងថ្លែងអរគុណចំពោះលោករដ្ឋមន្ត្រី Sergey Shoigu ដែលបានមកទស្សនា“ ស្តង់តាំងបង្ហាញរបស់វៀតណាម” នៅអគារមិត្តភាពដែលបង្ហាញពីការយកចិត្ដទុកដាក់របស់ប្រទេសម្ចាស់ផ្ទះសម្រាប់វៀតណាម។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ក៏បានសម្តែងក្តីសប្បាយរីករាយនៅពេលដែលទំនាក់ទំនងវៀតណាម - រុស្ស៊ីមានការរីកចម្រើនល្អ ព្រមទាំងលោករំពឹងថា  ប្រទេសទាំងពីរនឹងបន្តពង្រឹងនិងពង្រីកកិច្ច​សហប្រតិបត្តិការនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោករដ្ឋមន្ដ្រី Sergey Shoigu ពិសារទឹកតែវៀតណាម

 

អញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញរបស់វៀតណាមនៅអគារមិត្តភាព លោករដ្ឋមន្ដ្រី Sergey Shoigu បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខម្ហូបដ៏សាមញ្ញរបស់វៀតណាមដូចជា ដំឡូងស្ងោ ស្ករសណ្តែកដី និងទឹកតែជាមុខម្ហូបដែលកងទ័ព​វៀតណាមធ្លាប់ហូបកាលពីសម័យសង្គ្រាម។  ជាមួយគ្នានោះក៏បានណែនាំដល់លោករដ្ឋមន្ត្រី Sergey Shoigu អំពីវប្បធម៌ប្រពៃណីរបស់វៀតណាមដែរ។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្តង់តាំងបង្ហាញសំភារៈប្រើប្រាស់ប្រចាំថ្ងៃដោយកងទ័ពវៀតណាមធ្វើពីបំណែកយន្តហោះនិងអាវុធរឹបអូសពីសត្រូវក្នុងអំឡុងពេលសង្គ្រាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang សួរសុខទុក្ខក្រុមវប្បធម៌សិល្បៈនៅស្តង់តាំងបង្ហាញ

 

leftcenterrightdel
លោករដ្ឋមន្ដ្រី Sergey Shoigu ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសម្លេងចាបុីរបស់វៀតណាម

 

នៅថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញមកដល់ទីលានហ្វឹកហ្វឺន Alabino ដើម្បីតាមដាននិងអបអរសាទរការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្រុមរថក្រោះនាំមុខទាំង ៤ ក្រុម នៅពូល១ ដែលក្នុងនោះមានក្រុមរថក្រោះរបស់ប្រទេសម្ចាស់ផ្ទះសហព័ន្ធរុស្ស៊ី។ បន្ទាប់មកលោកឧត្តមសេនីយ៍ឯក Phan Van Giang បានអញ្ជើញទៅទស្សនាតំបន់សំដែងបាញ់កាំភ្លើងរនៃសម្ព័ន្ធក្រុមហ៊ុន Kalashnikov។

*នាល្ងាចថ្ងៃទី១៧ ខែសីហា (ម៉ោងក្នុងស្រុក) លោកឧត្តមសេនីយ៍ឯក Phan Van Giang  និងសមាជិកមួយចំនួននៃគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញចូលរួមពិធីលៀងសាយភាជន៍រៀបចំដោយប្រទេសម្ចាស់​ផ្ទះរុស្ស៊ី៕

បកប្រែដោយ Thanh Cong