leftcenterrightdel
មិត្ដភក្ដិអន្ដរជាតិអបអរសាទរក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាម

 

ក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាមបានជាប់ចំណាត់ថ្នាក់ទី២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពូល ២ រួមមានក្រុមប្រកួតវៀតណាមអ៊ូសបេគីស្ថាន គុយបា និងអ៊ូហ្គង់ដា នៅទីលានហ្វឹកហ្វឺន Alabino ជាយក្រុងមូស្គូ សហព័ន្ទរុស្ស៊ី។ យោងតាមកាសែតផ្កាយក្រហមរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានឱ្យដឹងថា ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពូល ២ ក្រុមរថក្រោះនៃកងទ័ពប្រជាជនវៀតណាមបានប្រកួតយ៉ាងល្អនៅក្នុងវិញ្ញាសាបាញ់គោលដៅនិងឆ្លងកាត់វត្ថុរារាំង។ កាសែតនេះក៏បានបញ្ជាក់ផងដែរថា ពីមួយប្រកួតទៅមួយប្រកួតផ្សេង ក្រុមរថក្រោះវៀតណាមបានបង្ហាញសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងឡើង។

នៅទីលានហ្វឹកហ្វឺននៃមូលដ្ឋាន Korla ទីក្រុងស៊ីនជាំង ប្រទេសចិន ក្រុមគីមីសាស្ដ្រនៃកងទ័ពប្រជាជនវៀតណាមបានឈ្នះរង្វាន់ទី ៣ ក្នុងវិញ្ញាសាគីបឡានស៊ើបការបំពេញភារកិច្ច “ បរិស្ថានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌ Army Games 2019 ។ ផ្ដល់បទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ Tvzvezda នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីស្ដីពីការក្រុមគីមីសាស្ដ្រវៀតណាមទទួលបានលទ្ធផលខ្ពស់ក្នុងការប្រកួតនេះ លោកអាជ្ញាកណ្តាល Alexander Peryazev បានសង្កត់ធ្ងន់ថា“ ក្រុមគីមីសាស្ដ្រវៀតណាមបានឈ្នះរង្វាន់ទី ៣។ ពួកគេជាយុទ្ធជនវ័យក្មេងនិងបានហ្វឹកហ្វឺនយ៉ាងល្អ។  ទោះបីជាការប្រកួតប្រព្រឹត្តទៅក្នុងស្ថានភាពលំបាកនិងសីតុណ្ហភាពខាងក្រៅខ្ពស់ក៏ដោយក៏ក្រុមគីមីសាស្ដ្រវៀតណាមបានបញ្ចប់ការប្រកួតរបស់ខ្លួនបានយ៉ាងល្អ។

ទន្ទឹមនឹងនោះ នៅទីក្រុង Tuymen សហព័ន្ធរុស្ស៊ី កងវិស្វកម្មនៃកងទ័ពប្រជាជនវៀតណាមបានឈ្នះរង្វាន់ទី៣ នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងវិញ្ញាសាគីបឡានកងវិស្វកម្ម  “ធ្វើដំណើរសុវត្ថិភាព”។ គេហទំព័រព័ត៌មាន“ t-l.ru” របស់ទីក្រុង Tyumen បានកោតសរសើរចំពោះស្មារតីនិងការប្ដេជ្ញាចិត្ដរបស់ក្រុមកងវិស្វកម្មវៀតណាមក្នុងអំឡុងការប្រកួត។ ខណៈដែលកាសែត ផ្កាយក្រហមរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានឲ្យដឹងថា ទោះបីជាលើកដំបូងចូលរួមការប្រកួតក៏ដោយក៏ក្រុមវិស្វកម្មកង​ទ័ពវៀតណាមទទួលបានលទ្ធផលល្អ និងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អសម្រាប់មិត្តភក្តិអន្តរជាតិផងដែរ។

ក្រុមពេទ្យយោធាវៀតណាមក៏ទទួលបានការកោតសរសើរពីសារព័ត៌មានរុស្ស៊ីដែរ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានដកស្រង់ព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មាន Army Games បានឲ្យដឹងថា វេជ្ជបណ្ឌិតនៃក្រុមពេទ្យយោធា​វៀតណាមបានប្រើបច្ចេកទេសចាក់ជីពចរពិសេសដើម្បីជួយអ្នកប្រកួតបង្កើនកម្លាំងដោយការប៉ះពាល់ពីកម្តៅព្រះអាទិត្យ ៥០ អង្សាសេ។ ខណៈដែលក្រុមបាញ់ស៊ីបនៃកងទ័ពប្រជាជនវៀតណាមទទួលបានរង្វាន់ទី ៣ ក្នុងវិញ្ញាសា“ ចល័តបាញ់” នៃក្រុមទីA២ ។

ការដែលក្រុមប្រកួតទាំងអស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមការប្រកួត  Army Games 2019 គឺជាសកម្មភាពនៃសហប្រតិបត្តិការយោធាអន្តរជាតិសំខាន់មួយក្នុងឆ្នាំមិត្តភាពវៀតណាមរុស្ស៊ី ២០១៩-២០២០។ រូបភាពយុទ្ធជននៃកងទ័ពប្រជាជនវៀតណាមនៅក្នុងការប្រកួត Army Games 2019 បានរួមចំណែក្នុងការផ្សព្វផ្សាយអំពីទឹកដីវៀតណាមដល់មិត្ដភក្ដិអន្ដរជាតិ៕

បកប្រែដោយ Pham Diep