នាព្រឹកថ្ងៃទី ១៤ ខែសីហា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីស្នាក់ការក្រសួងការពារជាតិសហព័ន្ធរុស្ស៊ី។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ V.Gerasimov ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ V.Gerasimov ក្នុងពិធីទទួលបដិសណ្ឋារកិច្ច

 

នៅក្នុងកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ V. Girimov បានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនក្នុងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ស្របតាមទំនាក់​ទំ​នង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្ដិការលើ​វិស័យ​បច្ចេកទេសយោធា ពេទ្យយោធា នីតិកម្ម និងបណ្ដុះបណ្ដាល .....លោកនាយឧត្តមសេនីយ៍ V.Gerasimov បានបញ្ជាក់ថា ក្រសួងការពារជាតិសហព័ន្ធរុស្ស៊ីនឹង​បន្តផ្តល់អាហារូបករណ៍ដល់ក្រសួងការពារប្រទេសវៀតណាមក្នុងឆ្នាំសិក្សា ២០១៩- ២០២០។

ស្តី​ពី​ស្ថានភាពអន្តរជាតិ លោកនាយឧត្តមសេនីយ៍ V.Gerasimov ចាត់ទុកថា តំបន់​អាស៊ី - ប៉ាស៊ីហ្វិក បន្តជាតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងតួនាទីមជ្ឈភាពរបស់អាស៊ាន និងជាការតភ្ជាប់ជាមួយប្រទេសដៃគូសន្ទនានានា។ លោកនាយឧត្តមសេនីយ៍ V.Gerasimov បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ីមានបំណងចង់បង្កើនទំនាក់ទំនងសហប្រតិបត្តិការតាមរយៈការបន្តចូលរួមក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដែលក្នុងនោះមានយន្តការនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM +)។

លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ដភាពជាប្រពៃណី ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី។ វៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីជាអាទិភាពចំបងក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang ផ្លាស់ប្ដូរយោបល់ជាមួយលោកនាយឧត្តមសេនីយ៍ V.Gerasimov មុនពេលកិច្ចពិភាក្សាការងារ

 

នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Phan Van Giang និងលោកនាយឧត្តមសេនីយ៍ V.erasimov បានឯកភាពថា នឹង​បន្ត​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតាមទិសដៅយូរអង្វែងនិងទុកចិត្ដគ្នាទៅវិញទៅមកដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ដំណាក់កាល ២០១៨-២០២០ ដែលបានចុះហត្ថលេខា ព្រមទាំងជំរុញការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការដែលក្នុងនោះមានសេចក្ដីថ្លែងការណ៍នូវចក្ខុវិស័យរួមស្តីពីទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិសម្រាប់ដំណាក់កាល ២០១៩​-២០២៣ និងបង្កើនកិច្ចសហប្រតិបត្ដិការលើវិស័យជាច្រើនដូចជា បច្ចេកទេសយោធា នីតិកម្ម ពេទ្យយោធា បណ្ដុះបណ្ដាល និងក្នុង​វិស័យ​នយោបាយយោធាជាដើម។

គួររំលឹកថា នាព្រឹកថ្ងៃដដែលលោកនាយឧត្តមសេនីយ៍ឯក Phan Van Giang និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កានៅសួនច្បារជ័យជំនះក្នុងទីក្រុងមូស្គូ៕

បកប្រែដោយ Pham Diep