leftcenterrightdel
កងពេទ្យកម្រិត២ លេខ២ រាយការណ៍ជូនក្រុមការងារអន្ដរស្ថាប័នអំពីការព្យាបាលអ្នកជំងឺត្រូវរងរបួស

 

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា វៀតណាមកំពុងពិនិត្យការបើកទូលាយសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។ យោងតាមលទ្ធភាពរបស់វៀតណាមក្នុងការចូលរួមបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក អង្គការសហប្រជាជាតិបានស្នើឱ្យវៀតណាមបើកទូលាយសកម្មភាពក្នុងវិស័យនានាដូចជា ការដឹកជញ្ជូនតាមផ្លូវអាកាស ការចាត់បញ្ជូនកងទ័ពជើងគោកទៅបំពេញភារកិច្ចការពារសន្ដិសុខ រួមបញ្ចូលកម្លាំងប៉ូលិសនិងស៊ីវិលទៅចូលរួមនៅស្ថានបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ក៏បានលើកឡើងនូវលទ្ធភាពវៀតណាមសហប្រតិបត្ដិការជាមួយអង្គការសហប្រជាជាតិរៀបចំការហ្វឹកហ្វឺនឲ្យកងវិស្វកម្មទៅចូលរួមបេសកកម្មសន្ដិភាពនៃអង្គការសហប្រជាជាតិនៅវៀតណាម នាឆ្នាំ ២០២០ ហើយចាត់ទុកនេះជាសកម្មភាពដ៏មានអត្ថន័យមួយក្នុងឆ្នាំដែលវៀតណាមដើរតួរជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តការសន្យារបស់វៀតណាម ចំពោះបេសកកម្មរួមរបស់អង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Pham Diep