leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong ថតរូបជាមួយគណៈប្រតិភូទាំងឡាយ (រូបថត៖ vnanet.vn)

 

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានចូលរួម។ ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ Nguyen Tan Cuong និងគណៈប្រតិភូបានធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជាតិនាំចេញអាវុធរុស្ស៊ី (Rosoboronexport) រោងចក្រដំឡើងនាវា Almaz របស់សម្ព័ន្ធក្រុមហ៊ុនដំឡើង Almaz  មជ្ឈមណ្ឌលបច្ចេកវិទ្យាដំឡើងនាវា និងជួសជុលនាវា  និងសម្ព័ន្ធក្រុមហ៊ុន អាវុធ Kalasnhikov ហើយនឹងអញ្ជើញទៅទស្សនានាវាប្រដេញ Kasatonov និង នាវា "Karakyrt-E"ទៀតផង។

អញ្ជើញចូលរួមមានក្រុមហ៊ុនសរុបចំនួន ៣៥៣ បានតាំងបង្ហាញអាវុធ និងសម្ភារៈសឹកនៅពិធីព័រពណ៌ IMDS-2019 ដែលក្នុងនោះមានក្រុមហ៊ុនបរទេសចំនួន ២៨ មកពី ១៩ ប្រទេស។ ក្នុងក្របខ័ណ្ឌនៃ IMDS-2019 នៅមានសកម្មភាពជាង ២០ ទៀតនឹងប្រព្រឹត្ដទៅផងដែរ៕

បកប្រែដោយ Pham Diep