leftcenterrightdel
កិច្ចពិភាក្សាក្រោមប្រធានបទ "អ្នកការសែតយុទ្ធជនធ្វើតាមគំរូរបស់អ្នកកាសែតហូជីមិញ"

នេះគឺជាសកម្មភាពជាក់ស្តែងមួយដើម្បីអបអរសាទរខួបលើកទី ៥០ នៃការអនុវត្តតាមមរតកសាសន៍របស់លោកប្រធានហូជីមិញ ខួបលើកទី ៣០ នៃទិវាប្រជាជនទាំងមូលការពារជាតិ និងខួបលើកទី ៩៤ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ ខែមិថុនា ២០១៩) ។

បទអន្តរាគមន៍ទាំងឡាយដែលថ្លែងនៅក្នុងកិច្ចពិភាក្សានេះបានបង្ហាញនូវអំណះអំណាងវិទ្យាសាស្ត្រ ប្រវត្តិសាស្រ្ត និងការអនុវត្តជាក់ស្តែងជាច្រើន ហើយបន្តអះអាងពីគុណតម្លៃមនោគមវិជ្ជា ទស្សនៈ និងការណែនាំរបស់លោកប្រធានហូជីមិញជាគ្រូបង្រៀនផ្នែកសារព័ត៌មានសម្រាប់សារព័ត៌មានបដិវត្តនិយាយរួម និងសារព័ត៌មានយោធាជាដោយឡែកនៅក្នុងដំណាក់កាលបច្ចុប្បន្ន។ ដើម្បីឱ្យស័ក្តិសមជាមួយកិត្តិនាមនេះអ្នកកាសែតយុទ្ធជននាបច្ចុប្បន្ននេះនៅតែខិតខំប្រឹងប្រែងបំប៉នទាំងសីលធម៌បដិវត្តន៍ ទាំងជំនាញសារព័ត៌មានធ្វើតាមគំរូសីលធម៌របស់លោកប្រធាន​ហូជីមិញ។

ដើម្បីឱ្យសារព័ត៌មានយោធាបន្តរួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិ បទអន្តរាគមន៍ទាំងឡាយក៏បានចង្អុលបង្ហាញដោយស្មោះត្រង់នូវភាពខ្វះខាតរបស់សារព័ត៌មាននិយាយរួម និងសារព័ត៌មានយោធាជាដោយឡែកនាបច្ចុប្បន្ន៕

បកប្រែដោយ Duy Hoan