leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឆ្មាំសមុទ្រទទួលស្វាគមន៍លោកនាយឧត្ដមសេនីយ៍ Luong Cuong

 

ក្នុងជំនួបធ្វើការ លោកឧត្តមសេនីយ៍ទោ Hoang Van Dong ប្រធាននយោបាយបញ្ជាការដ្ឋានកងឆ្មាំសមុទ្រវៀតណាម បានឱ្យដឹងថា អស់រយៈពេលជាង ២០ ឆ្នាំនៃការកសាងនិងរីកធំធាត់ កម្មាភិបាលនិងយុទ្ធជនគ្រប់ជំនាន់នៃបញ្ជាការដ្ឋានកងឆ្មាំសមុទ្រតែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជន ពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន សាមគ្គីភាព ការច្នៃប្រឌិត ស្មារតីអង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីទទួលបានស្នាដៃជាច្រើនដូចជា ទប់ស្កាត់នាវាបរទេសរាប់ពាន់គ្រឿងដែលបានរំលោភលើដែនសមុទ្ររបស់វៀតណាម និងអនុវត្ដត្រឹមត្រូវតាមគោលការណ៍របស់បក្សនិងរដ្ឋ។ ជាមួយគ្នានោះ កងឆ្មាំសមុទ្របានស៊ើបអង្កេត ចាប់ជនល្មើស និងដោះស្រាយការកេងបន្លំពាណិជ្ជកម្មរាប់ពាន់ករណី សហការបង្ក្រាបការជួញដូរ និងដឹកជញ្ជូនគ្រឿង​ញៀន ហើយរួមជាមួយកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍តាមដែនសមុទ្រ។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Luong Cuong សន្និដ្ឋានក្នុងជំនួបធ្វើការជាមួយបញ្ជាការដ្ឋានកងឆ្មាំសមុទ្រ

 

លោកនាយឧត្តមសេនីយ៍ Luong Cuong បានលើកសរសើរចំពោះលទ្ធផលនិងស្នាដៃទាំងឡាយដែលកម្មាភិបាល និងយុទ្ធជនគ្រប់ជំនាន់នៃកងឆ្មាំសមុទ្រសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងលោកសង្កត់ធ្ងន់ថា កោះសមុទ្ររបស់វៀតណាមមានទីតាំងនិងតួនាទីដ៏សំខាន់ចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិ លោកនាយឧត្តមសេនីយ៍ Luong Cuong ស្នើឲ្យកងឆ្មាំសមុទ្របន្ដជ្រួតជ្រាបនូវទស្សនៈ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋស្ដីពីការកសាងនិងការពារមាតុភូមិ។ ទន្ទឹមនឹងនោះផ្ដោតទៅលើការដឹកនាំ ក្ដាប់ឲ្យជាប់នូវសភាពការណ៍នៅតាមដែនសមុទ្រដើម្បីធ្វើសេនាធិការបានទាន់ពេលជូនគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសដើម្បីចាត់វិធានការដោះស្រាយសភាពការណ៍ ចៀសវាងកុំឲ្យមានបញ្ហាជាយថហេតុ។

លោកនាយឧត្តមសេនីយ៍ Luong Cuong ក៏ស្នើឲ្យកងឆ្មាំសមុទ្រអនុវត្ដឲ្យបានល្អនូវកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ និងសហការជាមួយកម្លាំងអនុវត្ដច្បាប់នៅដែនសមុទ្រ និងស្ថាប័នមានសមត្ថកិច្ចនៃបណ្តាប្រទេសចាត់វិធានការដោះស្រាយសមស្របដើម្បីរក្សាឲ្យបានរឹងមាំនូវអធិបតេយ្យភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅដែនសមុទ្រផងដែរ៕

បកប្រែដោយ Pham Diep