leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ដ្រីការពារប្រទេសវៀតណាម បានទទួលជួបលោក Jean- Christophe Belliard អគ្គលេខាធិការរងការិយាល័យកិច្ចការបរទេសអឺរ៉ុប

 

នៅក្នុងជំនួប លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណចំពោះការគាំទ្រប្រកបដោយប្រសិទ្ធភាពរបស់សហភាពអឺរ៉ុបក្នុងរយៈពេលកន្លងមក ដោយតាមរយៈការអញ្ជើញនិងការផ្តល់ហិរញ្ញប្បទានឲ្យនាយទាហានវៀតណាមចូលរួមវគ្គហ្វឹកហ្វឺនដែលរៀបចំឡើងដោយសហភាពអឺរ៉ុប ព្រមទាំងលោកស្វាគមន៍សហភាពអឺរ៉ុបដែលបានបញ្ជូនគ្រូបង្រៀនមកជួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរក្សាសន្ដិភាពនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាមផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោក Jean-Christophe Belliard

 

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh សង្ឃឹមថា សហភាពអឺរ៉ុបនឹងបន្តជួយបណ្តុះបណ្តាលឲ្យនាយទាហានវៀតណាមចូលរួមកងកម្លាំងរក្សាសន្ដិភាពនៅអាហ្វ្រិក និងជួយក្រសួងការពារប្រទេសវៀតណាមក្នុងការបណ្ដុះបណ្ដាលអ្នកបកប្រែសម្រាប់បំរើពេលដែលវៀតណាមជាប្រធានអាស៊ាននាឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ជឿជាក់ថា លោក Jean-Christophe Belliard បន្ដយកចិត្ដទុកដាក់និងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងភាគីទាំងពីរឲ្យកាន់តែរីកច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុប៕

បកប្រែដោយ Thanh Cong