leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich លើកទឹកចិត្ដកម្មាភិបាលយុទ្ធជននៅកងពលតូចជើងអាកាសនិងជើងទឹកលេខ ៩៥៤

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញចុះត្រួតពិនិត្យកងពលតូចជើងអាកាសនិងជើងទឹកលេខ ៩៥៤ និងកងពលតូចនាវាមុជទឹកលេខ១៨៩ នៃប្រភេទទ័ពជើងទឹក និងរោងចក្រ X52 នៃនាយកដ្ឋានបច្ចេកទេសចំណុះប្រភេទទ័ពជើងទឹក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃកងពលតូចនាវាមុជទឹកលេខ ១៨៩

 

នៅក្នុងជំនួបជាមួយអង្គភាពទាំងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានក្ដាប់ស្ថានការណ៍ លើកទឹកចិត្តកម្មាភិបាល និងយុទ្ធជនឲ្យខិតខំយកឈ្នះលើការលំបាក និងសម្រេចឲ្យបានល្អនូវភារកិច្ចហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ និងបន្តកសាងអង្គភាពឲ្យរឹងមាំ។ ចំពោះកងពលតូចជើងអាកាសនិងជើងទឹកលេខ ៩៥៤ និងកងពលតូចនាវាមុជទឹកលេខ១៨៩។  លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានគូសបញ្ជាក់ថា នេះគឺជាកម្លាំងនាំមុខគេក្នុងការធ្វើទំនើបនីយកម្មនៃប្រភេទទ័ពជើងទឹក។ ហេតុដូច្នេះដែលទាមទារឲ្យកម្មាភិបាលនិងយុទ្ធជនធ្វើជាគំរូ ឈានមុខគេក្នុងការកសាងរបៀបរៀបរយ គោរពវិន័យ ព្យាយាមរៀនសូត្រ លត់ដំ និងទទួលយកវិទ្យាសាស្ដ្របច្ចេកទេសជឿនលឿន និងអនុវត្តជាក់ស្តែងក្នុងការហ្វឹកហ្វឺននិងការត្រៀមប្រយុទ្ធ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញចុះត្រួតពិនិត្យនៅរោងចក្រ X52

 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានក្រើនរំលឹកមេបញ្ជាការអង្គភាពទាំងអស់ត្រូវក្ដាប់ឲ្យបានជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅរបស់ទាហាន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរខេត្ត Khanh Hoa  ជួយឲ្យកម្មាភិបាលនិងយុទ្ធជនមានជីវភាពរស់នៅស្ថិរភាព៕

បកប្រែដោយ Pham Diep