រឿងរ៉ាវអំពីជោគជ័យរបស់វៀតណាម

ក្នុងបរិបទដែលប្រទេសជាច្រើននៅលើពិភពលោកកំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប៉ុន្តែប្រតិភូចូលរួមជាច្រើនក្នុងវេទិកាបានឯកភាពជាមួយសេចក្តីសន្និដ្ឋានថា៖ វៀតណាមទទួលបានជោគជ័យយ៉ាងខ្លាំងដោយរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប កំណើនសេដ្ឋកិច្ចខ្ពស់។ ផ្អែកលើការវិភាគសមិទ្ធផល និងទស្សនវិស័យជាក់ស្តែងរបស់វៀតណាម ក្នុងខែសីហា ឆ្នាំ២០២២ ទីភ្នាក់ងារវាយតម្លៃឥណទាន Moody's បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាម អាចឈានដល់ ៨.៥% នៅឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតនៅវៀតណាមក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ អង្គការនេះបានធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ឥណទានជាតិរយៈពេលវែងរបស់វៀតណាមពី Ba3 ទៅ Ba2 ដែលជាទស្សនវិស័យស្ថិរភាព។ វៀតណាមគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបួននៅលើពិភពលោកដែលត្រូវបានដំឡើងកម្រិតជឿទុកចិត្តដោយក្រុមហ៊ុន Moody's ចាប់តាំងពីដើមឆ្នាំមកម៉្លេះ។

អ្នកជំនាញ Andrea Coppola នៃធនាគារពិភពលោកប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា ខណៈពេលដែលប្រទេសជាច្រើនជុំវិញពិភពលោកនៅតែមានការព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណា វៀតណាមនៅតែអនុវត្តនូវគោលនយោបាយសេដ្ឋកិច្ចដែលអាចបត់បែនបាន គ្រប់គ្រងអតិផរណាបានយ៉ាងល្អ។ អត្រាអតិផរណារបស់វៀតណាមមានកម្រិតទាបបើធៀបនឹងពិភពលោក ខណៈដែលកំណើន GDP ស្ថិតក្នុងកម្រិតវិជ្ជមាន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកវេទិកាសេដ្ឋកិច្ចសង្គមវៀតណាមឆ្នាំ ២០២២

“យកអ្វីដែលមិនអាចផ្លាស់ប្តូរបាន ដើម្បីទប់ទល់និងអ្វី ផ្លាស់ប្តូរបានគ្រប់យ៉ាង”

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា រាល់សមិទ្ធផលរបស់វៀតណាមនាពេលកន្លងមក និងការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ គឺដោយសារតែមានការសម្រេចចិត្ត គោលនយោបាយទាន់ពេលវេលា និងត្រឹមត្រូវរបស់រដ្ឋាភិបាល មជ្ឈិមបក្ស និងរដ្ឋសភា រួមនិងការប្រតិបត្តិយ៉ាងដាច់ណាត់របស់រដ្ឋាភិបាល ស្ថាប័នមានសមត្ថកិច្ចលំដាប់ថ្នាក់ និងគ្រប់តំបន់មូលដ្ឋាន។ល។

វិភាគអំពីជោគជ័យរបស់វៀតណាមក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាត Covid-19 លោក Vuong Dinh Hue បានមានប្រសាសន៍ថា វៀតណាមបានរួមបញ្ចូលគ្នាយ៉ាងល្អនូវគោលនយោបាយឧបត្ថម្ភផ្ទាល់ជាសាច់ប្រាក់សម្រាប់ប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត និងគោលនយោបាយគាំទ្រដោយប្រយោលតាមរយៈការកាត់បន្ថយ ឬលើកលែងពន្ធដារ ថ្លៃសេវាជាដើម។

“ផលិតផល” នៃវេទិកាសេដ្ឋកិច្ចនៅឆ្នាំ ២០២១ គឺសេចក្តីសម្រេចចិត្តលេខ ៤៣/២០២២/QH១៥ របស់រដ្ឋសភា ដែលបានបង្កើតការលើកទឹកចិត្ត ការជឿទុកចិត្តខ្ពស់ និងទទួលបានការយល់ព្រមខ្ពស់ពីសង្គម។ សេចក្តីសម្រេចចិត្តលេខ ៤៣ នេះបានជះឥទ្ធិពលទាំងការផ្គត់ផ្គង់សរុប និងតម្រូវការសរុប ដោយរួមបញ្ចូលគ្នានូវគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ។

លោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានបន្ថែមថា យោងតាមគោលនយោបាយណែនាំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បរិមាណជំនួយជាសាច់ប្រាក់សរុបរបស់វៀតណាមសម្រាប់កម្មករ និងអាជីវកម្មដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 មានចំនួនប្រហែល ៨៦,០០០ ពាន់លានដុង ដែលជួយដោយផ្ទាល់ដល់កម្មករជាង ៥៦ លាននាក់។ នេះជាកម្រិតចំណាយមិនទាបទេ បើធៀបនឹងប្រទេសផ្សេងទៀតនៅលើពិភពលោក។

នៅមានការលំបាក និងបញ្ហាប្រឈមជាច្រើន

យ៉ាងណាក៏ដោយ ទោះបីប្រតិភូនានាបានឯកភាពវាយតម្លៃថា ដោយសារឥទ្ធិពលនៃអស្ថិរភាពក្នុងពិភពលោក និងផលប៉ះពាល់ពីបញ្ហាផ្ទៃក្នុងនេះឯង បានធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមរបស់វៀតណាមនឹងនៅតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើននាពេលអនាគត។ នោះគឺនៅពេលដែលការរាតត្បាត Covid-19 ត្រូវបានគ្រប់គ្រងជាមូលដ្ឋាននោះ តែស្ថានភាពថ្មីក៏កើតឡើងផងដែរ ដោយសារតែ ស្ថានភាពជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញជាមួយនឹងភស្តុតាងដែលបង្ហាញថាភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងយ៉ាងខ្លាំង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិកើនឡើងយឺត ហានិភ័យនៃការរីករាលដាលកំពុងកើនឡើង។ ជម្លោះរវាងប្រទេសនានាជុំវិញពិភពលោកបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវការលំបាកដែលពិភពលោកកំពុងជួបប្រទះ នាំឱ្យរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យតម្លៃអាហារ និងថាមពលខ្ពស់ ការជាប់គាំង និងអតិផរណានៅក្នុងពិភពលោក។ ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងដំណើរការនៃការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរថាមពលបៃតងកំពុងកើតឡើងជាបន្ទាន់នៅក្នុងពិភពលោក  ម្ខាងអាចបង្កើតជាឱកាស ប៉ុន្តែម្ខាងក៏បង្កការលំបាក និងបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសរបស់យើងទៀតផង។

ដោយចូលរួមក្នុងសម័យប្រជុំពេញអង្គតាមប្រព័ន្ធវីដេអូ លោកសាស្ត្រាចារ្យ Andreas Hauskrecht មកពីសាកលវិទ្យាល័យ Indiana បានចែករំលែកអំពីស្ថានភាពជាក់ស្តែងនៅសហរដ្ឋអាមេរិក។ លោកបានមានប្រសាសន៍ថា ប្រសិនបើក្រឡេកមើលសន្ទស្សន៍ការព្យាករណ៍ទីផ្សារ សន្ទស្សន៍ទីផ្សារអនាគតក៏ដូចជាគោលនយោបាយរបស់នាយកដ្ឋានស្តុកបំរុងអាមេរិក (FED) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់នៅក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ នៅពេលដែល FED  ផ្លាស់ប្តូរនូវគោលនយោបាយរូបិយវត្ថុ FED ទំនងជានឹងបង្កើតវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក។ នេះក៏ប៉ះពាល់ដល់សេដ្ឋកិច្ចវៀតណាមផងដែរ ជាពិសេសអត្រាប្តូរប្រាក់របស់វៀតណាមដុង/ដុល្លារអាមេរិក (VND/USD)។

ថ្លែងមតិនៅចុងបញ្ចប់នៃវេទិកានេះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រោះថា ការមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនឹងមានអ្វីៗគ្រប់យ៉ាង ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏ជាការរក្សាឱ្យអាជីវកម្ម ធនាគារ និងអង្គការឥណទាននីមួយៗមានភាពរឹងមាំផងដែរ។

បកប្រែដោយ Minh Trung