គោលនយោបាយរបស់វៀតណាមលើបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់និងជាប់លាប់ជានិច្ច

ថ្លែងមតិក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានវាយតម្លៃថា៖ សមុទ្រខាងកើតគឺស្ថិតនៅចំកណ្តាលនៃឥណ្ឌូប៉ាស៊ីហ្វិក ដែលជា “ការសាកល្បង” ច្បាស់លាស់មួយសម្រាប់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដ៏ធំនេះ។ ការវិវឌ្ឍនិងការអភិវឌ្ឍនៅសមុទ្រខាងកើត ទោះបីកាន់តែប្រសើរ ឬ អាក្រក់ជាងនេះក៏ដោយក៏នឹងក្លាយជាទំលាប់គំរូមួយយ៉ាងងាយស្រួលក្នុងការចម្លងនៅក្នុងតំបន់ទាំងមូល និងនៅក្នុងតំបន់ផ្សេងទៀតនៃពិភព​លោក។

"អនាគតនៃសណ្តាប់ធ្នាប់ពិភពលោកនឹងដំណើរការដោយឈរលើមូលដ្ឋាននៃច្បាប់ ធានាបាននូវសិទ្ធិស្មើគ្នាក្នុងចំណោមប្រជាជាតិនានា ហើយនឹងផ្អែកលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយតម្លាភាព និងបរិយាប័ន្នឬទេនោះ វានឹងត្រូវបានកំណត់ដោយមួយផ្នែកនៃអាកប្បកិរិយារបស់យើងនៅសមុទ្រខាងកើត និងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និយាយរួម” លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានសង្កត់ធ្ងន់។

leftcenterrightdel
លោក Pham Quang Hieu អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ថ្លែងមតិក្នុងសិក្ខាសាលានេះ 

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនៅសមុទ្រខាងកើតក្នុងឆ្នាំកន្លងទៅក៏បានបង្កើនក្តីបារម្ភថ្មីៗជាច្រើនផងដែរ។ ការប្រកួតប្រជែងឥទ្ធិពលដ៏ខ្លាំងក្លាក្នុងចំណោមមហាប្រទេស និងការលេចឡើងនៃយន្តការសហប្រតិបត្តិការថ្មីៗនៅក្នុងតំបន់បង្កបញ្ហាថ្មីសម្រាប់ស្ថាបត្យកម្មក្នុងតំបន់ដែលកំពុងវិវឌ្ឍ ជាពិសេសតួនាទីកណ្តាលរបស់អាស៊ាន។ ខណៈពេលដែលអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) 1982 ត្រូវបានចាត់ទុកថាជាស្តង់ដារទូទៅនៃការប្រតិបត្តិរួម ប៉ុន្តែនៅតែមានច្បាប់នានា ឬការអនុវត្តរបស់ប្រទេសមួយចំនួនដែលមិនស្រប ឬ ផ្ទុយនឹង UNCLOS 1982 ផងដែរ។ សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នៃប្រទេសជាប់ឆ្នេរសមុទ្រមិនទាន់ត្រូវបានគោរពយ៉ាងពេញលេញនៅឡើយ។ នេះច្បាស់ណាស់ថា មិនអំណោយ​ផលដល់ដំណើរការជឿទុកចិត្តនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ទេ។

ក្នុងបរិបទនោះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានអះអាងថា គោលនយោបាយរបស់វៀតណាមចំពោះបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់ និងជាប់លាប់ជានិច្ច ពោលគឺជានិច្ចកាលការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងត្រឹមត្រូវ ព្រមទាំងរួមជាមួយនឹងភាគីនានាដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982; ជានិច្ចកាលស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាក្នុងនិងក្រៅតំបន់ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

ការដោះស្រាយបញ្ហាសមុទ្រខាងកើតត្រូវតែធ្វើឡើងដោយច្បាប់អន្តរជាតិ

ឆ្នាំ ២០២១ គឺជាការកត់សម្គាល់ដោយការដែលសមុទ្រខាងកើតបន្តទទួលបានការយកចិត្តទុកដាក់នៅប្រទេសជាច្រើន និងវេទិកាអន្តរជាតិជាច្រើនជាមួយនឹងការយល់ឃើញរួមដែលវាសង្កត់ធ្ងន់ទៅលើការគោរពតួនាទីនៃច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។

នៅក្នុងសិក្ខាសាលា គណៈប្រតិភូបានផ្តោតការពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើតលើទិដ្ឋភាពជាច្រើន ពីប្រវត្តិសាស្ត្រ នយោបាយ ការទូត រហូតដល់ច្បាប់; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកសាង ពង្រឹង និងប្រើប្រាស់យន្តការសន្តិសុខក្នុងតំបន់ក្នុងការគ្រប់គ្រងជម្លោះ និងការដោះស្រាយដោយសន្តិវិធីនៃបញ្ហាស្មុគស្មាញនៅសមុទ្រខាងកើត។

លោក Pawel Herczynski អគ្គនាយកទទួលបន្ទុកគោលនយោបាយសន្តិសុខ និងការការពាររួម និងការឆ្លើយតបវិបត្តិចំណុះទីភ្នាក់ងារ សកម្មភាពការទូតរបស់សហភាពអឺរ៉ុប (EU) បានបញ្ជាក់ពីគោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិជាទូទៅដោយរាល់វិធានការសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ លោក Herczynski បាននិយាយថា “ក្នុងរយៈពេលកន្លងមក EU តែងតែគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 ក៏ដូចជាដោយយន្តការដែលត្រូវបានកសាងឡើងជាអន្តរជាតិ”។

ក្នុងនាមជាអ្នកសម្របសម្រួលក្នុងវេនពិភាក្សា "តោះត្រូវតែមានយុត្តិធម៌ចំពោះការពិត៖ ប្រវត្តិសាស្ត្រ និងសមុទ្រខាងកើត" លោកបណ្ឌិត Erik Solheim អតីតនាយកប្រតិបត្តិនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បាននិយាយថា ការប្រើប្រាស់តុលាការអន្តរជាតិ ច្បាប់អន្តរជាតិដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតមានសារៈសំខាន់ណាស់។ លោក Solheim បានសង្កត់ធ្ងន់ថា "ភាគីពាក់ព័ន្ធត្រូវតែខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការដើម្បីភាពរុងរឿងនាពេលអនាគតនៃតំបន់" ។

ចែករំលែកទស្សនៈដូចគ្នា លោកបណ្ឌិត Vu Hai Dang អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យជាតិសិង្ហបុរី លោកបណ្ឌិត Bill Hayton សមាជិកជាន់ខ្ពស់នៃកម្មវិធីអាស៊ីប៉ាស៊ីហ្វិក នៅវិទ្យាស្ថាន Chatham House (ចក្រភពអង់គ្លេស) និងសាស្ត្រាចារ្យ Monique Chemillier-Gendreau អតីតប្រធានសមាគមមេធាវីប្រជាធិបតេយ្យបារាំង ក៏បានបន្ថែមថា ក្នុងដំណើរការដោះស្រាយជម្លោះនៅសមុទ្រខាងកើតនោះ កត្តាសំខាន់បំផុតមួយគឺត្រូវតែមានការវាយតម្លៃលើភស្តុតាងដែលបានដាក់ចេញដោយប្រទេសនានាមានការទាមទារអធិបតេយ្យភាពនៅសមុទ្រខាងកើត ។

លើសពីនេះ សិក្ខាសាលាបានបញ្ជាក់ពីតម្រូវការក្នុងការកសាងរចនាសម្ព័ន្ធសន្តិសុខពហុភាគីក្នុងតំបន់ ដោះស្រាយប្រកប​ដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ជាមួយនឹងតួនាទីសំខាន់ និងនាំមុខរបស់អាស៊ាន។ អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Marty Natalegawa បាននិយាយថា ជាច្រើនឆ្នាំជាប់ៗគ្នា អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងដំណើរការ កំណត់ស្តង់ដារនិងបទប្បញ្ញត្តិដើម្បីធានាសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត។ លោក Natalegawa ក៏បានសម្តែងក្តីសង្ឃឹមថា អាស៊ានអាចបន្តរក្សាបានតួនាទីមជ្ឈភាពរបស់ខ្លួនក្នុងបញ្ហាតំបន់ និងមានសំឡេងឯកភាពក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត៕

បកប្រែដោយ Minh Trung