លោកបណ្ឌិត Tsvetov បានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្ដរបស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមក្នុងការចាត់ការយ៉ាងតឹងរឹងចំពោះករណីពុករលួយ ការដកតំណែងរហូតទៅដល់ការកាត់ទោសក្នុងស្មារតី "គ្មានការលើកលែងករណីណាមួយទាំងអស់"។ នៅចុងអត្ថបទនេះ លោកបណ្ឌិត Tsvetov បានសន្និដ្ឋានថា "បក្សកុម្មុយនិស្តវៀតណាមកំពុងឆ្ពោះទៅមហាសន្និបាតក្នុងស្មារតីសុទិដ្ឋិនិយម និងក្ដីជឿជាក់លើជោគជ័យនាពេលអនាគត" ។

leftcenterrightdel
លោកបណ្ឌិត Tsvetov ថ្លែងក្នុងសិក្ខាសាលាស្ដីពីទំនាក់ទំនងវៀតណាម - រុស្ស៊ី (រូបថត៖ vnanet.vn)

នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័រ infox.ru ជាកាសែតអេឡិចត្រូនិចឈានមុខរុស្ស៊ី ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវអាស៊ី-អឺរ៉ុប លោក Grigory Trofimchuk បានឲ្យដឹងថា ដោយមានយុទ្ធសាស្ត្រសមស្រប និងការគិតដល់ការប្រែប្រួលលើពិភពលោកតំបន់ និងក្នុងប្រទេស វៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន។ លោក Trofimchuk បានសន្និដ្ឋានថា “ វៀតណាមនិងប្រជាជនវៀតណាមកំពុងក្លាយជាគំរូសម្រាប់ប្រទេសជាច្រើន” ។

លោក Grigory Trofimchuk បាននិយាយថា ជាមួយនឹងគោលនយោបាយការបរទេសពហុភាគី ដោយផ្អែកលើមរតកប្រពៃណី និងមិត្តភាពជាមួយសហភាពសូវៀត ឥឡូវនេះបក្សកុម្មុយនិស្តវៀតណាមនៅតែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ មិនត្រឹមតែជាមួយបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងជាមួយគណបក្សនយោបាយទាំងអស់នៅក្នុងឌូម៉ាជាតិ (រដ្ឋសភារុស្ស៊ី) រួមទាំងគណបក្សកាន់អំណាចរុស្ស៊ី ទៀតផង ។

លោក Trofimchuk បានសន្និដ្ឋានថា វៀតណាមតែងតែប្រកាន់ខ្ជាប់នូវមាគ៌ាបដិវត្តន៍ដែលបានជ្រើសរើស សូម្បីតែក្នុងគ្រាលំបាក​បំផុតក៏ដោយ។ ទន្ទឹមនឹងនេះ វៀតណាមបានដកមេរៀនពីការដួលរលំនៃសហភាពសូវៀត និងមានការកែតម្រូវសមស្រប តាមរយៈនោះជួយឲ្យខឿនសេដ្ឋកិច្ចមានការអភិវឌ្ឍប្រកបដោយចីរភាព ទោះបីរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ។ វៀតណាមបានក្លាយជាប្រទេសជឿនលឿនមួយដែលបាននាំចេញទូរស័ព្ទដៃទៅទីផ្សាររុស្ស៊ី ហើយនៅពេលអនាគតក៏អាចនាំចេញរថយន្តផងដែរ។

ទាក់ទងនឹងកិច្ចការបរទេស កិត្យានុភាពរបស់វៀតណាមកំពុងកើនឡើង មិនត្រឹមតែជាគោលដៅដែលទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនដូចជា កិច្ចប្រជុំកំពូលរុស្ស៊ី - អាមេរិកនៅក្រៅកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០១៧ ឬ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅឆ្នាំ ២០១៩ ...។ លោក Trofimchuk បានបញ្ជាក់ថា វៀតណាមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍរបស់អាស៊ាន ហើយនិងទទួលបានការគាំទ្រពីប្រទេសសមាជិកលើបញ្ហាក្នុងតំបន់  រួមមានបញ្ហាសន្តិសុខនៅសមុទ្រ សេរីភាពនាវាចរណ៍ ...។ ចំណេកឯជាមួយសហព័ន្ធរុស្ស៊ីវិញ វៀតណាមបានបង្ហាញខ្លួនឯងថាជាដៃគូគួរឲ្យទុកចិត្ត និងគាំទ្រការជំរុញមិត្តភាពជាមួយអតីតសហភាពសូវៀតកាលពីមុន ក៏ដូចជាសហព័ន្ធរុស្ស៊ីសព្វថ្ងៃនេះ៕

បកប្រែដោយ Thanh Cong