គំនិតផ្តួចផ្តើមដំបូង

ក្នុងទស្សវត្សឆ្នាំ ១៩៨០-១៩៩០ ក្នុងតួនាទីជាជំនួយការរដ្ឋមន្រ្តីក្រសួងការបរទេស ហើយបន្ទាប់មកជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស អតីតឧបនាយករដ្ឋមន្ត្រី លោក Vu Khoan បានចូលរួមដោយផ្ទាល់នៅក្នុងដំណើរការនៃការចូលជាសមាជិក អាស៊ានរបស់វៀតណាម ក៏ដូចជាបានមើលឃើញយ៉ាងជាក់ស្តែងពីជំហានដំបូងៗរបស់វៀតណាមនៅឯ “ទីលានលេង” ថ្មីនេះ។ ក្រៅពីអនុស្សាវរីយ៍ពីពិធីចូលជាសមាជិកអាស៊ាន ដែលបានប្រារព្ធឡើងដ៏ឧឡារិកកាលពី ២៥ ឆ្នាំកន្លងមក អតីតឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Khoan នៅតែចងចាំអំពីកិច្ចប្រជុំពិភាក្សាលើនីតិវិធីសម្រាប់ប្រទេសវៀតណាម ចូលជាសមាជិកអាស៊ានជាផ្លូវការដែលលោកបានចាត់ទុកថាគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងណាស់។ ដោយសារភាសាធ្វើការរបស់ អាស៊ាន គឺភាសាអង់គ្លេស បានជានៅពេលចាប់ផ្តើមគាត់និយាយឃ្លាថា “Your Excellency” ។ ក៏ប៉ុន្តែសហសេវិក អាស៊ាន របស់គាត់ភ្លាមៗបានស្នើឱ្យលោក Vu Khoan មិនហៅពួកគាត់ជាឯកឧត្តម តទៀត  ប៉ុន្តែត្រូវហៅគ្នាជាឈ្មោះ ដូចជាមិត្តភក្តិដើម្បីភាពស្និទ្ធស្នាល។

leftcenterrightdel
កិច្ចប្រជុំកំពូល អាស៊ាន លើកទី​ ៣៦ ក្រោមអធិបតីភាពរបស់វៀតណាម

 

ការចងចាំមួយទៀតដែលអតីតឧបនាយករដ្ឋមន្រ្តីលោក Vu Khoan មិនភ្លេចបាននោះគឺរឿងរ៉ាវដែលទាក់ទងនឹងវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប។ នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាននៅប៊្រុយណេក្នុងឆ្នាំ ១៩៩៥ ភាគីសិង្ហបុរីបានលើកឡើងគំនិតបង្កើតវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ដើម្បីបង្កើត “ភាពជាដៃគូអាស៊ី - អឺរ៉ុប ថ្មីដ៏ទូលំទូលាយដើម្បីកំណើនកាន់តែខ្លាំងក្លា" បង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃទ្វីបទាំងពីរ និងបង្កើតការសន្ទនាគ្នាយ៉ាងជិតស្និទ្ធរវាងដៃគូស្មើភាពគ្នា" ។ មានមតិលើកឡើងថា គួរយកឈ្មោះ AEM  ជាអក្សរកាត់នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប ។ ប៉ុន្តែ លោក Vu Khoan បានរកឃើញយ៉ាងឆាប់រហ័សថា AEM គឺស្ទួនទៅនឹងអក្សរកាត់នៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។ “បន្ទាប់ពីនោះ មានសំណូមពរមួយអោយប្តូរពី AEM ទៅ EAM វិញ។ ក៏ប៉ុន្តែខ្ញុំបាននិយាយភ្លាមៗថា នេះគឺជាគំនិតផ្តួចផ្តើមរបស់អាស៊ី  ដូច្នេះឈ្មោះអាស៊ី គួរតែត្រូវដាក់ពីមុន ហើយខ្ញុំបានលើកឡើងគំនិតដាក់ឈ្មោះថា ASEM ទៅវិញ។ ប្រតិភូចូលរួមសុទ្ធតែបានយល់ស្របទាំងអស់គ្នា​ នៅពេលនោះខ្ញុំបាននិយាយលេងជាមួយពួកគាត់ថា នេះគឺជាគំនិតផ្តួចផ្តើមដំបូងរបស់វៀតណាមក្នុងនាមជាសមាជិកអាស៊ាន។

ជំហានដើម្បីបង្កើតសន្ទុះ

ការសម្រេចចិត្តចូលរួមអាស៊ាន គឺជាជំហានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងប្រកបដោយប្រាជ្ញារបស់បក្ស និងរដ្ឋវៀតណាម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការសមាហរណកម្មអន្តរជាតិរបស់ប្រទេស។ បទពិសោធន៍ជោគជ័យជាមួយអាស៊ានបានបង្កើតកម្លាំងចលករសំរាប់ “នាវា” វៀតណាម ដើម្បីឈានទៅរក “មហាសមុទ្រ” ជឿជាក់លើខ្លួនឯងពង្រឹង និងពង្រីកដំណើរការសមាហរណកម្មអន្តរជាតិរបស់ប្រទេសដោយការចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC), ASEM, អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងទទួលបានជោគជ័យនូវតួនាទីជាសមាជិកនៃបណ្តាទីភ្នាក់ងារសំខាន់ៗរបស់អង្គការសហប្រជាជាតិជាច្រើនដូចជាក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឹក្សាសិទ្ធិមនុស្ស។

បើប្រៀបធៀបជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ថ្វីត្បិតតែប្រទេសវៀតណាមនៅតែមានគម្លាតនៃការអភិវឌ្ឍក្នុងកម្រិតណាមួយក៏ពិតមែន ក៏ប៉ុន្តែវៀតណាមអាចមានមោទនភាពចំពោះការចូលរួមចំណែកដ៏សំខាន់របស់ខ្លួនចំពោះសមាគមក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ការចូលជាសមាជិកអាស៊ានរបស់វៀតណាមក្នុងឆ្នាំ ១៩៩៥ គឺជាជំហានដំបូងដ៏សំខាន់សម្រាប់ដំណើរការពង្រីក និងអភិវឌ្ឍន៍របស់អាស៊ាន។ បន្ទាប់ពីបានចូលជាសមាជិកអាស៊ានភ្លាមៗ ប្រទេសវៀតណាមបានជំរុញ អាស៊ានទទួលស្គាល់ប្រទេសកម្ពុជា ឡាវ និង មីយ៉ាន់ម៉ា ជាសមាជិករបស់អាស៊ានដើម្បីដល់ឆ្នាំ ១៩៩៩ ក្តីសុបិន្តនៃមហាគ្រួសារអាស៊ានមួយដោយមានសមាជិក ១០ ប្រទេសនៅអាស៊ីអាគ្នេយ៍ បានក្លាយជាការពិតដែលបង្កើតជាគ្រឹះសំខាន់ៗសម្រាប់អាស៊ាន ដើម្បីក្លាយជាអង្គការប្រចាំតំបន់ដែលមានលក្ខណៈទូលំទូលាយ និងមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាអាស៊ីប៉ាស៊ីហ្វិកសព្វថ្ងៃនេះ។

ក្រោយរយៈពេលត្រឹមតែ ៣ ឆ្នាំបន្ទាប់ពីចូលរួមដំបូលផ្ទះរួមអាស៊ាននោះ វៀតណាមបានបន្សល់ទុកក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅដោយបានរៀបចំជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៦ នៅទីក្រុងហាណូយ កាលពីខែធ្នូ ឆ្នាំ ១៩៩៨ ។ ជាមួយនឹងការអនុម័តផែនការសកម្មភាពទីក្រុងហាណូយ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអាស៊ានរក្សាសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងពង្រឹងជំហរអន្តរជាតិរបស់ខ្លួន​ ខណៈពេលដែលសមាគមកំពុងស្ថិតក្នុងពេលវេលាដ៏លំបាកបំផុតដោយសារឥទ្ធិពលនៃវិបត្តិហិរញ្ញវត្ថុអាស៊ី។

សាស្ត្រាចារ្យ Carlyle Thayer បានចាត់ទុកថា៖ ការរួមចំណែកលេចធ្លោផ្សេងទៀតរបស់វៀតណាមចំពោះអាស៊ានក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក នេះក៏ត្រូវបានកត់សំគាល់ផងដែរនៅក្នុងការកសាងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខារវាងអាស៊ាន និងចិន ក្នុងឆ្នាំ ២០០២ ធម្មនុញ្ញអាស៊ានក្នុងឆ្នាំ ២០០៧ ឬក្នុងនាមអាស៊ានដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមសេដ្ឋកិច្ចអភិវឌ្ឍ និងកំពុងរីកចម្រើន (G20) ជាដើម។  បច្ចុប្បន្ននេះ ក្នុងបរិបទនៃរោគរាតត្បាត Covid-19 ក្នុងឋានៈជាប្រធានអាស៊ាន ២០២០ វៀតណាមបានម្ចាស់ការលើកកម្ពស់សាមគ្គីភាព ឯកភាព និងសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អាស៊ាន ក្នុងការដោះស្រាយជំងឺនេះតាមស្មារតីនៃ " ភាពស្អិតរមួត និងការឆ្លើយ”។

ដោយស្មារតីសាមគ្គីភាព និងភាពស្អិតរមួត វៀតណាមក៏បានម្ចាស់ការផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រដល់ប្រទេសជិតខាង។ ការផ្តល់ជំនួយ ការគាំទ្របែបនេះមិនត្រឹមតែសម្រាប់ប្រទេសអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាច្រើនទៀតនៅអាស៊ី អឺរ៉ុប ផងដែរ ៕

បកប្រែដោយ Minh Trung