ក្នុងបរិបទនេះ សារលិខិតដែលលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានផ្ញើទៅសន្និសីទរដ្ឋមន្រ្តីសុខាភិបាលប៉ាស៊ីហ្វិកខាងលិចតាមរយៈប្រព័ន្ធអនឡាញដោយមានប្រធានបទ “សាមគ្គីភាពប្រឆាំង Covid-19” នោះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងដោយបានជួយផ្តើមគំនិត ជំរុញភាពខ្លាំងនៃសាមគ្គីភាពសកល និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដ៏គ្រោះថ្នាក់នៃរោគរាតត្បាតនេះ។

leftcenterrightdel
សន្និសីទរដ្ឋមន្រ្តីសុខាភិបាលប៉ាស៊ីហ្វិកខាងលិចតាមរយៈប្រព័ន្ធអនឡាញដោយមានប្រធានបទ“ សាមគ្គីភាពប្រឆាំង Covid-19”

 

វាមិនមែនជារឿងចៃដន្យទេដែលនៅផ្នែកដើមនៃសារលិខិតនេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញអំពីការការពារនិងគ្រប់គ្រងរោគរាតត្បាត Covid-19 របស់វៀតណាមដែលវាហាក់ដូចជាការហក់ឡើងដ៏គួរឱ្យចាប់អារម្មណ៍មួយក្នុងការប្រណាំងគ្នាយ៉ាងតានតឹងរវាងម្ខាងគឺរោគរាតត្បាត និងម្ខាងទៀតគឺសេចក្តីស្លាប់។ ជាការពិតណាស់ ក្នុងបរិបទដែលប្រទេសជាច្រើនកំពុងត្រូវវិលក្បុងទប់ទល់ជាមួយនឹង Covid-19 នោះ គឺការដែលប្រទេសវៀតណាមកំពុងគ្រប់គ្រងស្ថានការណ៍បានល្អដោយមិនទុកឲ្យមានអ្នកណាម្នាក់ស្លាប់ ហើយថែមទាំងបានព្យាបាលឲ្យជាសះស្បើយនូវជិត ៥០% នៃករណីឆ្លងវីរុស SARS-CoV-2 គឺជាភស្ដុតាងដ៏ល្អបំផុតដែលបញ្ជាក់ពីប្រសិទ្ធភាពនៃគ្រប់វិធានការបង្ការ និងគ្រប់គ្រងរោគរាតត្បាតក្នុងស្ថានភាពដែលប្រទេសមានធនធាននៅមានកម្រិតប៉ុន្តែមានការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងខាងនយោបាយខ្ពស់។ ចំណុចនេះត្រូវបានរដ្ឋាភិបាលក៏ដូចជាសារព័ត៌មានអន្តរជាតិជាច្រើនទទួលស្គាល់ហើយវាប្រហែលនឹងក្លាយជាមេរៀនដ៏មានសារប្រយោជន៍មួយសម្រាប់ការអនុវត្តចំពោះវិបត្តិស្រដៀងគ្នានាពេលអនាគត។

តាមរយៈបទពិសោធន៍ទាំងនេះនិងលទ្ធផលវិជ្ជមានដែលទទួលបាននោះ ប្រជាជនវៀតណាមក៏បានរួមចំណែកជាមួយពិភពលោកទាំងមូលតាមរយៈការសហការ ការចែករំលែកទាំងស្មារតីនិងសម្ភារៈជាមួយប្រទេសនានាផងដែរ។ ស្របនឹងថ្ងៃដែលប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្រ្តីសុខាភិបាលប៉ាស៊ីហ្វិកខាងលិចនោះ ទំនិញជើងទីមួយជាសម្លៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួនជាង ៤៥០,០០០ សម្រាប់ដែលត្រូវបានផលិតនៅប្រទេសវៀតណាមបានមកដល់ទីក្រុងដាឡាស  រដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក ហើយក្រោយមកទៀត លោកប្រធានាធិបតីដូណាល់ត្រាំបានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ដើម្បីទទួលបានលទ្ធផលនេះគឺដោយសារតែដៃគូជាក្រុមហ៊ុនធំៗពីរគឺ DuPont និង FedEx- និងមិត្តភក្តិនៅវៀតណាម។ សូមអរគុណអ្នក!”

ថ្មីៗនេះវៀតណាមក៏បានចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយជាគ្រឿងបរិក្ខារពេទ្យដល់ប្រទេសជាច្រើនផងដែរ ក្នុងនោះមានប្រទេសឡាវ កម្ពុជា ចិន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតដូចជា៖ បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអង់គ្លេស ជាដើម។

អ្វីៗដែលកំពុងកើតឡើងនៅក្នុងបណ្តាប្រទេសដែលត្រូវបានគេចាត់ទុកថាជា "មណ្ឌល" នៃរោគរាតត្បាតនោះបានបង្ហាញថា វីរុស SARS-CoV-2 មានគ្រោះថ្នាក់គ្រប់គ្រាន់ដើម្បីបណ្តាលឱ្យមានគ្រោះអន្តរាយដ៏ធំសម្បើមលើលោក។ រីឯបើយោងតាមអ្នកជំនាញសុខភាពបានឲ្យដឹងថា គ្មានប្រទេសណាមួយអាចដោះស្រាយបានការរីករាលដាលនៃ Covid-19 តែឯកឯងដោយទទួលបានលទ្ធផលប្រសិទ្ធិភាពនោះទេ។ ពោលគឺប្រសិនបើមានពេលវេលាណាមួយដែលពិភពលោកត្រូវការធ្វើសកម្មភាពនិងរួមដៃគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងនៃជំងឺនោះគឺឥឡូវនេះតែម្តង។ ដូច្នេះសាររបស់ប្រមុខរដ្ឋាភិបាលវៀតណាមក៏បានផ្តោតសំខាន់លើសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាសកលគឺជាជំរើសល្អបំផុតក្នុងស្ថានភាពបច្ចុប្បន្ននេះហើយ។

ជាការពិតជាក់ស្តែងបានឲ្យឃើញថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ២០២០ ប្រទេសវៀតណាមបានលើកកម្ពស់ស្មារតីនៃ “សាមគ្គីភាព និងការបន្សាំខ្លួនដោយម្ចាស់ការ” និងបានចូលរួមជាមួយរដ្ឋជាសមាជិកដទៃទៀតដើម្បីចាត់វិធានការខ្លាំងក្លាសម្រាប់បញ្ចៀសការរីករាលដាលនៃជំងឺ Covid-19  ឧទាហរណ៍គឺការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយនៅកម្រិតខ្ពស់បំផុតរបស់អាស៊ានក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ។ រហូតមកដល់ពេលនេះកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបជាមួយ Covid-19 បានក្លាយជាការអាទិភាពដំបូងបង្អស់របស់អាស៊ាន ដែលបានបង្ហាញតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក៏ដូចជារវាងអាស៊ាននិងដៃគូនានាដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវែលសេឡង់ ...

អាចនិយាយបានថាជំងឺរាតត្បាត Covid-19 កំពុងនាំពិភពលោកឆ្ពោះទៅរកលំហូរថ្មី នោះគឺនៅពេលដែលគេមានការងឿងឆ្ងល់អំពីការធ្លាក់ចុះនៃពហុភាគីនិយម ហើយតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការជាសកលកើតឡើងយ៉ាងគំហុក។ វាមិនពិបាកក្នុងការពន្យល់ពីការផ្លាស់ប្តូរភ្លាមៗនេះទេព្រោះតែការការពារ និងបង្ការជំងឺកំពុងក្លាយជាគោលដៅ និងផលប្រយោជន៍រួមរបស់ពិភពលោកទាំងមូលហើយដើម្បីធ្វើបានដូច្នេះគឺមិនអាចខ្វះបានការសម្របសម្រួលជាសកលឡើយ។ ស្របជាមួយនឹងយុទ្ធនាការប្រឆាំងនឹងរោគរាតត្បាតនៃប្រទេសនីមួយៗនោះ រលកថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសុខភាពកំពុងលេចឡើងជាបណ្តើរៗដែលគ្រប់ប្រទេស និងអង្គការធំៗទាំងអស់ ទាំងអ្នកមាន និងអ្នកក្រចាំបាច់ត្រូវមានទំនាក់ទំនងជិតស្និទ្ធនិងមានឥទ្ធិពលជាក់លាក់លើគ្នាទៅវិញទៅមក។

រួមសេចក្តីមកគឺដើម្បីជៀសផុតពីគ្រោះថ្នាក់បច្ចុប្បន្ន និងត្រៀមខ្លួនដើម្បីប្រឈមមុខនឹងវិបត្តិកាន់តែធ្ងន់ធ្ងរនាពេលអនាគតនោះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការពិតជាជំរើសចាំបាចខានតែមិនបានរបស់យើងទាំងអស់គ្នា៕

បកប្រែដោយ Minh Trung