យន្តការនៃការពិនិត្យមើលសកលប្រចាំឆ្នាំ (UPR) គឺជាយន្តការមួយដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០៨ មកម៉្លេះ។ មុនពេលនោះ របាយការណ៍សិទ្ធិមនុស្សថ្នាក់ជាតិទាំងអស់ត្រឹមតែបានផ្តល់ព័ត៌មានអំពីការអនុវត្តអនុសញ្ញាអន្តរជាតិនីមួយៗអំពីសិទ្ធិមនុស្សដែលខ្លួនបានចូលរួមតែប៉ុណ្ណោះ។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤១ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩

 

ជាធម្មតា របាយការណ៍នេះត្រូវបានបញ្ជូនជាមុនទៅកាន់រាល់សមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានេះ តំណាងរបស់វៀតណាមបានផ្តោតលើការបញ្ជាក់ពីការអនុវត្តអនុសាសន៍ចំនួន១៧៥ (ក្នុងចំណោមអនុសាសន៍ ចំនួន ១៨២) ពីជុំទី២។ នៅកិច្ចប្រជុំនេះវៀតណាមបានអះអាងជាថ្មីអំពីគោលនយោបាយដោយមិនងាករេរបស់វៀតណាមក្នុងការពង្រឹងការការពារ និងលើកកំពស់សិទ្ធិមនុស្ស ព្រមទាំងធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាមនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស។ របាយការណ៍បានសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាមក្នុងការកសាងនីតិរដ្ឋ ការកំណែទម្រង់យុត្តិធម៌អំពីរាល់សមិទ្ធផលធានាសិទ្ធិនយោបាយស៊ីវិល  សេដ្ឋកិច្ចសង្គម និងវប្បធម៌។

វៀតណាមបានបញ្ចប់មុនកាលកំណត់នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍(MDG)ជាច្រើន ហើយកំពុងចាប់ផ្តើមទទួលបានលទ្ធផលជាវិជ្ជមានក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDG)។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗរបស់វៀតណាមបានកើនឡើងជាបន្តបន្ទាប់ក្នុងនោះប្រាក់ចំណូលរបស់គ្រួសារក្រីក្របានកើនឡើងពី១៥ ទៅ ២០%។ ប្រទេស​វៀតណាមគឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសកំពុងរីកចម្រើនលឿនបំផុតក្នុងពិភពលោកដែលមានអ្នកប្រើប្រាស់អុី​ន​ធឺណិត​ជាង ៥០ លាននាក់។

សមិទ្ឋផលរបស់វៀតណាមអំពីសិទ្ធិមនុស្សបានផ្តើមចេញពីទស្សនៈរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងវិស័យសិទ្ធិមនុស្ស។ មហាសន្និបាតបក្សលើកទី ១២  របស់បក្សកុម្មុយនិស្តវៀតណាមបន្តអះអាងពីការប្តេជ្ញាចិត្តក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀងអន្តរជាតិរបស់រដ្ឋវៀតណាមចំពោះសហគមន៍អន្តរជាតិ។

អំពីការដែលធានានូវសិទ្ធិស៊ីវិលនិងនយោបាយ ត្រូវបានឆ្លុះបញ្ចាំងជាលើកដំបូងនៅក្នុងការបោះឆ្នោត ការចុះឈ្មោះជាបេក្ខជន។ សកម្មភាពរបស់រដ្ឋសភាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ពីលទ្ធិប្រជាធិបតេយ្យ ភាពស្មោះត្រង់ និងការច្នៃប្រឌិតឆ្ពោះទៅរកការអនុវត្តនូវរាល់យន្តការ "ត្រួតពិនិត្យ"លើសិទ្ធិអំណាច និងបញ្ហាបន្ទាន់ជាច្រើនដែលប្រជាមតិសាធារណៈចាប់អារម្មណ៍ ហើយបានលើកមកសួរដេញដោលនៅឯរាល់សម័យប្រជុំរដ្ឋសភា។ សិទ្ធិសេរីភាពជំនឿសាសនា និងសិទ្ធិជនជាតិភាគតិច ត្រូវបានធានាឲ្យកាន់តែល្អប្រសើរជាង។ នៅខែវិច្ឆិកា ឆ្នាំ២០១៦  រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ ស្តីពីជំនឿនិងសាសនា (ជំនួសឱ្យក្រឹត្យលើវិស័យនេះ)។

ការធានាសេរីភាពក្នុងការបញ្ចេញមតិ និងសារព័ត៌មានគឺទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់បក្ស និងរដ្ឋ​វៀតណាម។ បច្ចុប្បន្នវៀតណាមមានទីភ្នាក់ងារសារពត៌មានបោះពុម្ពចំនួន ៨៥៨ ភ្នាក់ងារសារព័ត៌មានអេឡិចត្រូនិកចំនួន​១០៥។ នៅឆ្នាំ ២០១៨ រដ្ឋសភាវៀតណាមបានប្រកាសឱ្យប្រើច្បាប់ស្តីពីសន្តិសុខបណ្តាញអុីនធឺណិត (មានប្រសិទ្ធភាពចាប់​ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩)។ ច្បាប់នេះមានគោលបំណងធានាឱ្យបាននូវបរិយាកាសសុវត្ថិភាពនៅលើអុីនធឺណិតបណ្តាញសង្គមសម្រាប់រាល់ស្ថាប័នរដ្ឋ សហគ្រាស និងប្រជាជន។ យើងអាចអះអាងបានថា សិទ្ធិក្នុងការទទួលបានព័ត៌មានមិនត្រឹមតែត្រូវបានធានាពេញលេញសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជនបរទេសដែលកំពុងរស់នៅនិងប្រកបរបរនៅវៀតណាម។

នៅប្រទេសវៀតណាមក៏ដូចជានៅប្រទេសដទៃទៀតលើពិភពលោក ការប្រឆាំងទប់ទល់ទៅនឹងពត៌មាន ក្លែងក្លាយព័ត៌មានមិនល្អគឺជាបញ្ហាក្តៅដែរ។ ក្រៅពីផ្នែកវិជ្ជមានតំបន់បណ្ដាញឆ្លងកាត់ព្រំដែនពីរគឺ Google និង Facebook ក៏មានបង្កប់នូវព័ត៌មានអាក្រក់អំពីមនោគមវិជ្ជានយោបាយ រំលោភបំពានសីលធម៌ និងរបៀបរស់នៅ។ ពិនិត្យទៅលើទិដ្ឋភាពនៃសិទ្ធិមនុស្ស ការធានាឱ្យមានបរិយាកាសព័ត៌មានពិត សម្បូរបែប ក៏មានសារៈសំខាន់ដូចជាការធានាឲ្យមានម្ហូបអាហារស្អាត ដែលជាម្ហូបអាហារខាងស្មារតីសម្រាប់ប្រជាជន។

ប្រសិនបើនិយាយពីសមិទ្ធិផលក្នុងការធានាសិទ្ធិមនុស្ស មិនអាចកាត់ផ្តាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាមក្នុងការយកចិត្តទុកដាក់និងធានាសិទ្ធិរបស់ក្រុមសង្គមដែលងាយរងគ្រោះរួមមានស្ត្រី កុមារ និងជនពិការ។ សូមរំលឹកដែរថា ប្រទេស​វៀតណាមគឺជាប្រទេសដំបូងគេនៅក្នុងតំបន់និងជាប្រទេសទី២  នៅលើពិភពលោកដែលចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារឆ្នាំ ១៩៨៩។ ជារៀងរាល់ឆ្នាំ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច បានសម្របសម្រួលជាមួយរាល់ស្ថាប័នពាក់ព័ន្ធ និងតំបន់នានាដើម្បីអនុវត្ត "ខែសកម្មភាពដើម្បីកុមារ" ក្នុងបំណងប្រមូលផ្តុំសង្គមទាំងមូលរួមដៃការពារ និងថែរក្សាកុមារ បង្កើតបរិយាកាស ការរស់នៅប្រកបដោយសុវត្ថិភាពនិងសុខភាពល្អឲ្យកុមារអភិវឌ្ឍទាំងរាងកាយ បញ្ញាស្មារតី។

ទាក់ទិនដល់ភាពជឿជាក់របស់វៀតណាមចំពោះអង្គការសហប្រជាជាតិនិយាយរួម និងជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សនិយាយដោយឡែក វៀតណាមទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ វៀតណាមធ្លាប់ត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អាណត្តិ ២០០៨-២០០៩),  វៀតណាមត្រូវបានជ្រើស​រើសដោយមហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើសឲ្យចូលក្រុមប្រឹក្សាសិទ្ធិមនុស្ស (អាណត្តិ ២០១៤-២០១៦)។ បច្ចុប្បន្នវៀតណាមជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិ (អាណត្តិ ២០១៥-២០១៩) និងក្រុមប្រឹក្សាប្រតិបត្តិអង្គការយូណេស្កូ (អាណត្តិឆ្នាំ ២០១៧-២០២១)។ នៅសម័យប្រជុំទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ វៀតណាមត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងសំឡេងគាំទ្រ ១៩២/១៩៣។ ជាមួយលទ្ធផលនេះវៀតណាមនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្នាំ ២០២០-២០២១។

ជាមួយនឹងការគោរព និងការធានាសិទ្ធិមនុស្ស រួមជាមួយនឹងបរិយាកាសធម្មជាតិដ៏ស្រស់បំព្រង របបនយោបាយស៊ីវិល វប្បធម៌សម្បូរបែប សង្គមស្ថិរភាព មិត្តភាព និងបើកចំហ វៀតណាមសព្វថ្ងៃនេះបានជាប់ក្នុងប្រទេសចំនួន១០ ដែលគួរឲ្យរស់នៅបំផុតលើពិភពលោក។ និយាយអំពីវៀតណាមអ្នកតំណាងរបស់ធនាគារ HSBC និយាយថា៖ វៀតណាមសព្វថ្ងៃនេះគឺជាជម្រើសដ៏ល្អមួយសម្រាប់ជនបរទេសដែលមានបទពិសោធន៍ជាច្រើន ដោយសារតែវៀតណាមមានវប្បធម៌ចម្រុះពណ៌ ប្រជាជន​រស់រានរាក់ទាក់ និងមានតុល្យភាពក្នុងជីវភាព។ នៅប្រទេសវៀតណាមមានមនុស្សជាច្រើនទទួលបានប្រាក់ខែខ្ពស់ខណៈដែល ចំណាយសម្រាប់ជីវភាពរស់នៅមានកម្រិតទាបដែលធ្វើឱ្យពួកគេចំណាយប្រាក់ច្រើនដើម្បីរីករាយនឹងផលិតផលនិងសេវាកម្មដែល​វៀតណាមផ្តល់ឱ្យ៕

បកប្រែដោយ Minh Trung