លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅសន្និសីទ។ អញ្ជើញចូលរួមសន្និសីទមានលោក Nguyen Xuan Phuc ប្រធានរដ្ឋ; លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ; លោក Vuong Dinh Hue ប្រធានរដ្ឋសភា រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ ថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ន។ សន្និសីទត្រូវបានតភ្ជាប់ទៅខេត្ត-ទីក្រុងចំនួន ៦៣ ចំណុះមជ្ឈិមដោយផ្ទាល់តាមរយៈប្រព័ន្ធវីដេអូ។

នៅក្នុងសន្និសីទនេះ បន្ទាប់ពីសុន្ទរកថារបស់លោក Nguyen Phu Trong អគ្គលេខាបក្ស លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ឈានចូលឆ្នាំ ២០២៣ ដែលជាឆ្នាំស្នូលដើម្បីអនុវត្តផែនការអភិវឌ្ឍន៍ ៥ ឆ្នាំ ២០២១-២០២៥ រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងមូលបានសន្យាជាមួយបក្ស រដ្ឋ ប្រជាជន ជាពិសេសជាមួយលោកអគ្គលេខាបក្ស ថ្នាក់ដឹកនាំបក្ស និងរដ្ឋនឹងបន្តជំរុញស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តពុះពារជំនះរាល់ការលំបាក និងបញ្ហាប្រឈម ដោយផ្តោតលើការអនុវត្តស៊ីសង្វាក់គ្នា យ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួមសន្និសីទ

សម្រេចបាននូវលទ្ធផលដ៏សំខាន់ និងទូលំទូលាយលើវិស័យជាច្រើន

ក្នុងសន្និសីទ គណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីទិសដៅ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ស្ថានភាពសេដ្ឋកិច្ចសង្គម និងលទ្ធផលឆ្នាំ២០២២ ទិសដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៣; សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីភារកិច្ច និងដំណោះស្រាយសំខាន់ៗដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងការប៉ាន់ប្រមាណថវិការដ្ឋ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការប្រកួតប្រជែងថ្នាក់ជាតិក្នុងឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៣។

ពិភាក្សានៅក្នុងសន្និសីទ អង្គសន្និសីទបានស្នើឱ្យបន្តធ្វើឱ្យល្អឥតខ្ចោះ និងធ្វើឱ្យស៊ីសង្វាក់ប្រព័ន្ធច្បាប់ ដោះស្រាយការរាំងស្ទះក្នុងការវិនិយោគ; ជំរុញការវិនិយោគសាធារណៈ ជាពិសេសក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ អនុម័តគោលនយោបាយគាំទ្រ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកស្ទួយការអភិវឌ្ឍវប្បធម៌...

ថ្លែងមតិក្នុងសន្និសីទនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ក្នុងឆ្នាំ ២០២២ ការលំបាក និងបញ្ហាប្រឈមគឺលើសពីឱកាស និងគុណសម្បត្តិ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ ២០២២ នៅតែសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ លទ្ធផលនេះសម្រេចបានគឺដោយសារការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្ស ថ្នាក់ដឹកនាំសំខាន់ៗដែលដឹកនាំដោយលោក Nguyen Phu Trong អគ្គលេខាបក្ស ការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការឯកភាព និងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន និងអាជីវកម្ម ការគាំទ្ររបស់មិត្តអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញពីចំណុចខ្វះខាតនៃសេដ្ឋកិច្ច ដូចជាអត្រាកំណើននៃផលិតភាពការងារសង្គមមិនទាន់សម្រេចបានគោលដៅ, ការបញ្ចេញទុនវិនិយោគសាធារណៈ, ការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣, កម្មវិធីស្តារ និងអភិវឌ្ឍនៅតែប្រឈមមុខនឹងការលំបាក និងឧបសគ្គជាច្រើន,  ជីវិតរបស់ប្រជាជនមួយផ្នែកនៅតែពិបាក...

leftcenterrightdel
ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភាអញ្ជើញចូលរួមសន្និសីទ

ទាញយកប្រយោជន៍ពីគ្រប់ឱកាស ដើម្បីលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គម

លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃថា ឆ្នាំ២០២៣ មានសារសំខាន់ពិសេស ជាឆ្នាំសំខាន់សម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នបន្តអនុវត្តយ៉ាងជិតស្និទ្ធនូវសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិមបក្ស  ការិយាល័យនយោបាយ គណៈលេខាបក្ស រដ្ឋសភា រដ្ឋាភិបាល និងជាពិសេសការដឹកនាំរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស។ 

និយាយដល់ដំណោះស្រាយជាក់លាក់ លោកនាយករដ្ឋមន្ត្រីបានស្នើរ ជំរុញស្មារតីសាមគ្គីភាព ឯកភាពគ្នាយកការលំបាក និងបញ្ហាប្រឈមជាកម្លាំងចិត្ត ខិតខំក្រោកឡើង កុំភ័យស្លន់ស្លោ វក់វី ទុទិដ្ឋិនិយម ប៉ុន្តែក៏មិនត្រូវវង្វេងវង្វាន់ធ្វេសប្រហែសក្នុងការងារជាដាច់ខាត។ លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ការពឹងផ្អែកលើកម្លាំងខាងក្នុងជាចម្បង តែកម្លាំងខាងក្រៅគឺចាំបាច់ និងសំខាន់។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ចបន្តផ្តល់អាទិភាពដល់ការកែលម្អ ការធ្វើសមកាលកម្មស្ថាប័ន ការលើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការផ្សារភ្ជាប់ជាមួយនឹងការពង្រឹងអធិការកិច្ច ការត្រួតពិនិត្យ និងការគ្រប់គ្រងអំណាច រួមជាមួយនឹងការលើកកម្ពស់ការច្នៃប្រឌិត និងគំនិតផ្តួចផ្តើមប្រកបដោយថាមពល និងមានភាពបត់បែនគ្រប់កម្រិត។ ទន្ទឹមនឹងនោះ ការធានាសន្តិសុខសង្គម និងសន្តិសុខសង្គម, ស្តារ និងធ្វើឱ្យស្ថិរភាពទីផ្សារការងារ រៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្មឡើងវិញ និងលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ធានាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាព និងប្រសិទ្ធភាពនៃសកម្មភាពកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិ៕

បកប្រែដោយ Minh Trung