leftcenterrightdel
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាម (រូបថត៖ quochoi.vn)

ថ្លែងមតិក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូវីរៈអ្នកម្តាយវៀតណាម លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអះអាងថា ក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំងការពារមាតុភូមិដ៏មហិមារ វីរៈអ្នកម្តាយវៀតណាម គឺសុទ្ធតែជាយុទ្ធជនស្ងៀមស្ងាត់ដែលរួមចំណែកបង្កើតឡើងប្រវត្តិសាស្ត្រ ដ៏រុងរឿងរបស់ប្រទេសជាតិ។

លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានគូសបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែចងចាំជានិច្ចនូវគុណូបការៈរបស់វីរៈយុទ្ធជនពលី  និងរបស់បណ្តាវីរៈអ្នកម្តាយវៀតណាម។  លោកស្រី ប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ចាំបាច់ត្រូវធ្វើឱ្យបានល្អប្រសើរថែមទៀតនូវការងារថែទាំសម្រាប់ជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ជាពិសេសថែទាំ និងចិញ្ចឹមបីបាច់វីរៈអ្នកម្តាយវៀតណាមផងដែរ៕

បកប្រែដោយ Huyen Trang