ឆ្លើយតបនឹងសំណួរអំពីទស្សនៈរបស់វៀតណាមចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងទាហានថៃ និងទាហានកម្ពុជានៅតំបន់ព្រំដែន លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា “ព័ត៌មានអំពីឧប្បត្តិហេតុនេះត្រូវបានជូនដំណឹងដោយភាគីទាំងពីរ។ យើងខ្ញុំជឿជាក់ថារាល់ការខ្វែងគំនិតគ្នានឹងត្រូវបានដោះស្រាយដោយភាគីទាំងពីរតាមរយៈការសន្ទនា និងដោយសន្តិវិធី ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ស្មារតីសាមគ្គីភាពអាស៊ាន និងច្បាប់អន្តរជាតិ”។
ជាមួយនឹងសំណើសុំការអត្ថាធិប្បាយអំពីការដែលនាពេលថ្មីៗនេះ លោក Donald Trump ប្រធានាធិបតីអាមេរិកបានបញ្ជាឲ្យស្ថានទូតអាមេរិកទាំងអស់នៅលើពិភពលោកឱ្យបញ្ឈប់ជាបន្ទាន់នូវការសម្ភាសន៍ផ្តល់ទិដ្ឋាការថ្មីចំពោះនិស្សិតបរទេស លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា “ក្រសួងការបរទេស និងទីភ្នាក់ងារតំណាងវៀតណាមនៅសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយភាគីអាមេរិក ដើម្បីស្វែងយល់អំពីព័ត៌មាន។ នេះជាពេលដែលសិស្ស និងនិស្សិតជាច្រើនមកពីប្រទេសជាច្រើនរួមទាំងវៀតណាមកំពុងរៀបចំដាក់ពាក្យសុំទិដ្ឋាការទៅសិក្សានៅសហរដ្ឋអាមេរិក។ យើងខ្ញុំសង្ឃឹមថា ការសម្ភាសន៍ និងការដាក់ពាក្យសុំទិដ្ឋាការទៅសិក្សានៅឯបរទេស សម្រាប់សិស្ស និងនិស្សិតវៀតណាមនឹងប្រព្រឹត្តទៅដោយរលូន ដើម្បីឲ្យការអប់រំបន្តជាវិស័យសហប្រតិបត្តិការសសរស្តម្ភ ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”៕
បកប្រែដោយ Huyen Trang
Type the code from the image