leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទទួលជួបលោក Yan Jiehe (រូបថត៖ baochinhphu.vn)

ក្នុងជំនួប លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ PCC សហការយ៉ាងជិតស្និទ្ធជាមួយសហគ្រាសវៀតណាមតាមរយៈគម្រោង និងផលិតផលជាក់លាក់ ដែលភ្ជាប់ទៅនឹងការផ្ទេរបច្ចេកវិទ្យា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី នាំមកនូវអត្ថប្រយោជន៍ដល់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ PCC បន្តចូលរួមគម្រោងនានានៅក្នុងប្រទេសវៀតណាម ដើម្បីឆ្លៀតយកឱកាសអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមទាំងគម្រោងរថភ្លើងក្រោមដីពីអាកាសយានដ្ឋាន Tan Son Nhat ដល់អាកាសយានដ្ឋាន Long Thanh។

លោក Yan Jiehe បានឲ្យដឹងថា PCC កំពុងអនុវត្តគម្រោងសំខាន់ៗចំនួនបីនៅទីក្រុងហាណូយ រួមមាន៖ ការសាងសង់ស្ពាន Tu Lien និងផ្លូវចូលស្ពាន; ការសាងសង់ស្ពាន Ngoc Hoi និងផ្លូវចូលស្ពាន; និងការសាងសង់ផ្លូវរថភ្លើងទីក្រុងលេខ ៥ Van Cao-Hoa Lac នៃទីក្រុងហាណូយ។

លោក Yan Jiehe ក៏បានបង្ហាញផែនការសហប្រតិបត្តិការរបស់ PCC នាពេលខាងមុខ នៅប្រទេសវៀតណាម និងបង្ហាញពីបំណងចង់ចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងបន្តសហប្រតិបត្តិការរយៈពេលវែងនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Thuy Anh