លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី មិត្តភាព និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។ លោកបានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងស្វាហាប់លើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក R.N. Minnikhanov ប្រមុខសាធារណរដ្ឋតាតាស្តង់ សហព័ន្ធរុស្ស៊ី

លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះលទ្ធផលនៃជំនួបធ្វើការរវាងគណៈប្រតិភូជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងជំនួបជាមួយធុរកិច្ចនៃសាធារណៈរដ្ឋតាតាកស្ដង់ និងទីក្រុងហាណូយ ដែលទើបតែប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។ លោកជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រមុខតាតាកស្ដង់នៅវៀតណាមនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតាតាកស្ដង់ និងមូលដ្ឋានវៀតណាម រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី។

លោក R.N. Minnikhanov បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលបានចំណាយពេលទទួលគណៈប្រតិភូ។ លោកបានចែករំលែកអំពីសក្ដានុពល និងប្រៀបខ្លាំងរបស់តាតាកស្ដង់ ហើយបង្ហាញពីបំណងចង់សហការជាមួយវៀតណាមក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មរថយន្ត ការផលិតឡានដឹកទំនិញ Kamaz សារធាតុគីមី យន្តហោះស៊ីវិល និងឧទ្ធម្ភាគចក្រ វាយនភណ្ឌ និងកាត់ដេរ... លោក R.N. Minnikhanov សង្ឃឹមថានឹងបើកការហោះហើរត្រង់រវាង Kazan និងហាណូយក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតាតាកស្ដង់ និងវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឯកភាពជាមួយនឹងសំណើរបស់លោក R.N. Minnikhanov អំពីការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ស្របតាមតម្រូវការ និងសក្តានុពលរបស់ភាគីទាំងពីរ។ លោកស្នើថា សាធារណរដ្ឋតាតាកស្ដង់ ជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាម ជាពិសេសជំរុញជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong