ក្នុងសម័យហូជីមិញ យុគសម័យនីមួយៗចាប់ផ្តើមដោយព្រឹត្តិការណ៍ដែលមានអត្ថន័យបដិវត្តន៍ ឬជារបកគំហើញ ចំពោះដំណើរការអភិវឌ្ឍន៍នៃប្រទេសរបស់យើង។ ជាពិសេស យុគសម័យនៃការការពារឯករាជ្យ និងសេរីភាពរបស់ប្រទេស និងការកសាងសង្គមនិយមបានចាប់ផ្តើមដោយជ័យជំនះដ៏អស្ចារ្យនៃបដិវត្តន៍ខែសីហា ចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (១៩៤៥-១៩៧៥); យុគសម័យនៃការស្តារប្រទេសឡើងវិញ ឯកភាពប្រទេស និងការកសាងសង្គមនិយមទូទាំងប្រទេស (១៩៧៥-១៩៨៦); យុគសម័យ នៃការផ្លាស់ប្តូរថ្មី កំណែទម្រង់ បើកទ្វារ និងសមាហរណកម្មអន្តរជាតិ ដែលចាប់ផ្តើមដោយមហាសន្និបាតលើកទី៦ (១៩៨៦-បច្ចុប្បន្ន)។

leftcenterrightdel
រូប​ថតឧទាហរណ៍

ដូចគ្នានេះដែរ យុគសម័យថ្មី ដែលជាយុគសម័យនៃការរីកចម្រើនរបស់ប្រជាជនវៀតណាមនឹងចាប់ផ្តើមដោយព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ពោលគឺមហាសន្និបាតបក្សលើកទី១៤។ នៅក្នុងមហាសន្និបាតបក្ស លើកទី ១៤ បក្សយើងនឹងដាក់ចេញការសម្រេចចិត្តអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រដើម្បីប្រែក្លាយប្រទេសយើងទៅជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០ ក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្ស ហើយនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ នៅពេលដែលយើងប្រារព្ធខួបលើកទី ១០០០ នៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ដូច្នេះ គោលដៅរួមនៃយុគសម័យរីកចម្រើនរបស់ប្រជាជនវៀតណាម គឺកសាងប្រទេសវៀតណាមសង្គមនិយមប្រកបដោយជោគជ័យ។ ការសម្រេចបាននូវគោលដៅនេះ វៀតណាមបង្ហាញដល់ពិភពលោកទាំងមូលនូវនិន្នាការអភិវឌ្ឍន៍ ដែលចៀសមិនរួចឡើយ របស់មនុស្សជាតិក្នុងយុគសម័យនៃអន្តរកាលពីមូលធននិយមទៅជាសង្គមនិយម។

មហាសន្និបាតលើកទី ១៤ នឹងកំណត់នូវគោលនយោបាយយុទ្ធសាស្ត្រប្រកបដោយអត្ថន័យបដិវត្តន៍ និងឈានទៅមុខ។ យុគសម័យថ្មីរបស់ប្រជាជនវៀតណាម គឺជាបដិវត្តន៍ប្រជាជនទាំងមូល គ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្ស ដើម្បីបង្កើតកម្លាំងចលករថ្មី ធនធានថ្មី និងនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍រីកចម្រើន។ ក្នុងបដិវត្តន៍ប្រជាជនទាំងមូល និងគ្រប់ជ្រុងជ្រោយនេះ វៀតណាមត្រូវតែធ្វើបដិវត្តន៍ជាច្រើនក្នុងពេលតែមួយ។

វៀតណាមមានសមត្ថភាពទាំងស្រុងក្នុងការអនុវត្តបដិវត្តន៍នានាប្រកបដោយជោគជ័យក្នុងយុគសម័យថ្មី ដោយសារលក្ខខណ្ឌអំណោយផលជាមូលដ្ឋានដូចខាងក្រោម៖

ទី១ វៀតណាមមានប្រព័ន្ធនយោបាយដ៏រឹងមាំមួយ ក្រោមការដឹកនាំជាដាច់ខាត់ និងទូលំទូលាយរបស់បក្សកុម្មុយនិស្តវៀតណាម ជាបក្សនយោបាយមួយដែលបានដឹកនាំបុព្វហេតុបដិវត្តន៍របស់ប្រជាជនយើងទទួលបានជ័យជម្នះដ៏ធំធេងចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៣០។

ទី២ វៀតណាមមានសេដ្ឋកិច្ចទីផ្សារ តម្រង់ទិសសង្គមនិយម ហើយបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។ បច្ចុប្បន្ននេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី (FTAs) រាប់សិប ដែលគ្របដណ្តប់លើសេដ្ឋកិច្ចពិភពលោកជិត ៦០ និងស្មើនឹងជិត ៩០% នៃ GDP ពិភពលោក រួមទាំងប្រទេសសមាជិក G20 ចំនួន ១៥ ផងដែរ។

ទី៣ ប្រជាជនវៀតណាមសាមគ្គីគ្នា ស្វ័យភាព ជឿជាក់លើខ្លួនឯង ខ្លួនទីពឹងខ្លួន និងមោទនភាពជាតិ មានវប្បធម៍ពិសេសមួយ គួបផ្សំតម្លៃវប្បធ៌មនៃប្រជាជាតិជាមួយនឹងតម្លៃវប្បធម៌នៃមនុស្សជាតិ; ប្រជាជនវៀតណាមមានការអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ស្នេហាជាតិ វៃឆ្លាត ស្វាហាប់ គំនិតច្នៃប្រឌិត សមាហរណកម្ម និងមានបំណងប្រាថ្នាចង់រួមចំណែកដល់ភាពរីកចម្រើនរបស់ប្រទេស និងប្រជាជាតិ។

ទី៤ វៀតណាមមានខឿនការពារជាតិសន្តិសុខប្រកបដោយស្ថិរភាព រឹងមាំ កាន់តែទំនើបឡើង ត្រៀមខ្លួនជាស្រេចដើម្បីការពារអធិបតេយ្យភាពជាតិក្នុងគ្រប់ស្ថានភាព។

ទី៥ វៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសភាគច្រើនក្នុងពិភពលោក។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ វៀតណាមមានទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣ ក្នុងនោះ ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ៩ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសចំនួន ១១ ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន ១៣។ វៀតណាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃអង្គការអន្តរជាតិ និងវេទិកាសំខាន់ៗចំនួនជាង ៧០ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC ASEM WTO ... បក្សកុម្មុយនិស្តវៀតណាមបង្កើតទំនាក់ទំនងការបរទេសជាមួយបក្សនយោបាយចំនួន ២៥៤ នៅក្នុងប្រទេសចំនួន ១១៤។ ជាមួយនឹងសក្ដានុពល និងទំនាក់ទំនងការទូតបើកចំហ វៀតណាមនឹងជំរុញកម្លាំងជាតិ រួមជាមួយនឹងកម្លាំងនៃសម័យកាល ដើម្បីឈានចូលយុគសម័យរីកចម្រើនរបស់ប្រទេសជាតិ។

បកប្រែដោយ Duy Hoan