leftcenterrightdel
គណៈប្រតិភូចូលរួមក្នុងពិធី (រូបថត៖ hcmcpv.org.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phuoc Loc លេខារងនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងលោកជំទាវ Naly Sisoulith និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងព្រឹត្តិការណ៍នេះ។

leftcenterrightdel
ប្រតិភូចូលរួមវិភាគទានជួយដល់ប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង​​ Yagi (រូបថត៖ hcmcpv.org.vn)

ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ក៏បានគោរពទទួលស្គាល់ និងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសដែលបានរួមវិភាគទាន និង​ជួយប្រជាជនជំនះការលំបាក ស្តារផលិតកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅនាពេលខាងមុខ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអំពាវនាវដល់ប្រជាជន ទីភ្នាក់ងារ អង្គការសហគមន៍អាជីវកម្ម និងប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងទីក្រុង ដើម្បីចែករំលែក និងជួយខាងស្មារតី សម្ភារៈ និងឆ្ពោះទៅជនរួមជាតិភាគខាងជើងជាមួយនឹងជំនួយឧបត្ថម្ភយ៉ាងលឿនបំផុត ទាន់ពេលវេលាបំផុត និងប្រកបដោយប្រសិទ្ធិភាពបំផុត៕

តាម vovworld.vn