លោកអគ្គលេខាបក្ស Nguyen Phu Trong ជាសមមិត្តជិតស្និទ្ធរបស់បក្ស រដ្ឋ និងប្រជាជនឡាវ
កប.អនឡាញ - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាសែតកងទ័ពប្រជាជន លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាម បានបញ្ជាក់ថា៖ លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាសមមិត្តជិតស្និទ្ធិរបស់បក្ស រដ្ឋ និងប្រជាជនឡាវ។
លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានវាយតម្លៃថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាគំរូ សាមញ្ញ ជាមេដឹកនាំមួយរូបដែលទទួលបានការស្រលាញ់ និងមោទនភាពពីប្រជាជន។ អនុវត្តប្រកបដោយភាពច្នៃប្រឌិត លទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជារបស់លោកហូជីមិញ បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំប្រទេសជំនះរាល់ការលំបាក និងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង សម្រេចបានសមិទ្ធិផលសំខាន់ៗជាប្រវត្តិសាស្ត្រ។
យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh ទស្សនៈដឹកនាំ និងគោលការណ៍ដឹកនាំសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានរបស់បក្សកុម្មុយនិស្តវៀតណាម ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រសិទ្ធភាព ត្រូវបានបញ្ជាក់តាមរយៈការអនុវត្ត នាំមកនូវមេរៀនដ៏មានតម្លៃជាច្រើនទាំងទ្រឹស្តី និងការអនុវត្ត។ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh ក៏បានកត់សម្គាល់ផងដែរអំពីគោលនយោបាយការបរទេស និងការទូតដ៏វិសេសវិសាលរបស់វៀតណាម ដែលលោកអគ្គលេខាបក្ស Nguyen Phu Trong បានបូកសរុប និងសង្ខេបថា វាបង្កប់អត្តសញ្ញាណនៃ “ឬស្សីវៀតណាម”។ លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានអះអាងថា គោលនយោបាយការបរទេស និងការទូតដែលមានអត្តសញ្ញាណ “ឬស្សីវៀតណាម” គឺត្រឹមត្រូវ ជោគជ័យខ្លាំង ហើយ “ត្រូវបានពិភពលោកកោតសរសើរចំពោះសមិទ្ធផលរបស់ខ្លួន”។
    |
 |
លោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សបដិវត្តន៍ឡាវ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ (រូបថត៖ vnanet.vn) |
លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានសង្កត់ធ្ងន់ថា កាលនៅរស់ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលមរតកប្រពៃណីនៃចំណងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong និងត្រូវបានពូនជ្រំដោយថ្នាក់ដឹកនាំបក្សទាំងពីរ រដ្ឋ និងប្រជាជនទាំងពីរ រួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរក្លាយជាទំនាក់ទំងមិត្តភាពដ៏អស្ចារ្យ។
លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានមានប្រសាសន៍ថា ក្នុងតួនាទីជាប្រមុខបក្សកុម្មុយនិស្តវៀតណាម លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចជាមិត្តភាពផ្លូវការចំនួនបីនៅឡាវក្នុងឆ្នាំ ២០១១, ២០១៦ និងឆ្នាំ ២០១៩ ដែលលោកតែងតែអះអាងថា ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយឡាវ ដើរតួនាទីយ៉ាងសំខាន់ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។ គោលនយោបាយជាប់លាប់របស់វៀតណាមគឺ ផ្ដោតសំខាន់លើការពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព ជិតស្និទ្ធ និងទំនុកចិត្ត ជាមួយឡាវ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ។ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លា និងទូលំទូលាយចំពោះបុព្វហេតុកំណែទម្រង់ ការការពារ និងការកសាងប្រទេសឡាវ។
ជាពិសេសក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ លោកអគ្គលេខាបក្ស Nguyen Phu Trong តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវនូវអគាររដ្ឋសភា ដែលបង្ហាញពីចំណងសាមគ្កីភាពពិសេស ជាគំរូ ដ៏ស្មោះត្រង់ និងបរិសុទ្ធរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ “លោកអគ្គលេខាបក្ស Nguyen Phu Trong មានចិត្តទូលាយ ហើយបានពិភាក្សាយ៉ាងស៊ីជម្រៅ និងចែករំលែកបទពិសោធន៍ជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវនាពេលថ្មីៗនេះ។ ទាំងនោះក៏ជាមេរៀនដ៏មានតម្លៃដែលលោកបានបន្សល់ទុកសម្រាប់បក្ស រដ្ឋ និងប្រជាជនឡាវ។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមចំណែកយ៉ាងធំធេងចំពោះទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម ដែលកាន់តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍ឥតឈប់ឈរ។ នេះបើតាមការអះអាងរបស់លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh ។
ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត លោកឯកអគ្គរដ្ឋទូត Khamphao Ernthavanh បានសង្កត់ធ្ងន់ថា មរណភាពរបស់អគ្គលេខាបក្ស រដ្ឋ និងប្រជាជនឡាវ បានបាត់បង់សមមិត្តដ៏ជិតស្និត។ ដើម្បីរំលឹកដល់លោកអគ្គលេខាបក្ស Nguyen Phu Trong បក្ស និងរដ្ឋាភិបាលឡាវបានឯកភាពរៀបចំទិវាកាន់ទុក្ខថ្នាក់ជាតិក្នុងប្រទេសឡាវ រួមទាំងស្ថានទូតឡាវ និងស្ថាប័នតំណាងការទូតឡាវនៅក្រៅប្រទេសរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៥ និង នៅថ្ងៃទី ២៦ ខែកក្កដា ទង់ជាតិត្រូវបានព្យួរនៅពាក់កណ្តាលដង ហើយសកម្មភាពកម្សាន្តគ្រប់ប្រភេទត្រូវបញ្ឈប់។ “ការចងចាំដ៏ជ្រាលជ្រៅបំផុតរបស់ខ្ញុំជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាពេលដែលខ្ញុំបានជួបលោកក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សបដិវត្តន៍ឡាវ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីក្រុងហាណូយ។ ខ្ញុំបានចូលរួមកិច្ចប្រជុំ និងថតរូបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមមានលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ Thongloun Sisoulith។ នោះនឹងក្លាយជាអនុស្សាវរីយ៍គួរឱ្យចងចាំបំផុត និងសំខាន់បំផុតសម្រាប់ខ្ញុំផ្ទាល់។ នេះបើតាមការចែករំលែករបស់លោកស្រីឯកអគ្គរដ្ឋទូត Khamphao Ernthavanh ៕
បកប្រែដោយ Duy Hoan