ខាងក្រោម​នេះ ជាអត្ថបទ "លោកអគ្គលេខាបក្ស Nguyen Phu Trong - មេដឹកនាំឆ្នើម បានលះបង់អស់មួយជីវិត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន" របស់លោកនាយឧត្តមសេនីយ៍ TO LAM សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម៖

លោកអគ្គលេខាបក្ស Nguyen Phu Trong ជាអ្នកប្រាជ្ញដ៏ឆ្នើម ជាអ្នកមានទេពកោសល្យដ៏អស្ចារ្យនៃបដិវត្តន៍វៀតណាម ជាអ្នកមនោគមន៍វិជ្ជា អ្នកវប្បធម៌ ជាទង់ទ្រឹស្តីរបស់បក្ស ជាសិស្សដ៏ឆ្នើមដែលសិក្សាឥតឈប់ឈរ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ ដែលបានលះបង់អស់​មួយជីវិតរបស់ខ្លួនដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ អស់មួយជីវិតដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។

ជាង ៥៥ ឆ្នាំ ប្រតិបត្តិការជាបន្តបន្ទាប់ បានហាត់ពត់លត់ដុំក្នុងស្ថានភាពជាក់ស្តែងនៃបដិវត្តន៍វៀតណាម ជាមួយនឹងចក្ខុវិស័យយុទ្ធសាស្ត្រ គំនិតដ៏មុតស្រួច និងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការបូកសរុបលទ្ធផលជាក់ស្តែង លោក Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិមបក្សបានអនុវត្ត និងអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត លទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ បន្តកសាងបក្សឱ្យកាន់តែស្អាតស្អំ និងរឹងមាំ ការកសាងនីតិរដ្ឋសង្គមនិយមមួយ​ ដោយប្រជាជន ដើម្បីប្រជាជន បានធ្វើ​ឱ្យមានសុក្រឹតភាព និងដឹកនាំអនុវត្តប្រកបដោយជោគជ័យនៃមាគ៌ាផ្លាស់ប្តូថ្មី កសាងប្រទេសវៀតណាមមួយ "មិនដែលមានបុព្វហេតុ សក្ដានុពល កិត្យានុភាពរបស់ប្រទេសសេដ្ឋកិច្ចដូចសព្វថ្ងៃនេះទេ​”។

អស់​មួយជីវិតធ្វើ​សកម្មភាពបដិវត្តន៍ ការងារបក្សនិងការកសាងបក្សបានកាន់តួនាទីសំខាន់ជាពិសេសសម្រាប់លោក Nguyen Phu Trong។ ដោយអនុវត្តមានការច្នៃប្រឌិតនូវសតិអារម្មណ៍របស់ហូជីមិញលើការកសាងបក្ស លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងស៊ីជម្រៅអំពីចរិតលក្ខណៈរបស់បក្ស តួនាទីរបស់បក្សក្នុងកិច្ចការផ្លាសប្តូថ្មីប្រទេស និង​អំពីការកសាងបក្សកាន់អំណាចពីស្ថានភាពជាក់ស្តែងនៃការផ្លាស់ប្តូរថ្មីនៅវៀតណាម។ អាស្រ័យលើនេះ លោក Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិមបក្ស បានរៀបចំផែនការ និងដឹកនាំ​អនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយយុទ្ធសាស្ត្រលើការកសាង កែទម្រង់បក្ស ​តស៊ូយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងបុគ្គលនិយម ប្រឆាំងនឹងភាពអវិជ្ជមានក្នុងបក្ស ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានដើរទន្ទឹម​គ្នា​ជាមួយ​នឹងការហាត់ពត់លត់ដំឥតឈប់ឈរនូវក្រមសីលធម៌បដិវត្តន៍ ភាពក្លាហាន កម្រិតបញ្ញា និងការត្រួសត្រាយផ្លូវ លើកកម្ពស់ប្រពៃណីល្អ និងទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។

ក្រោមការដឹកនាំរបស់បក្ស ដែលដឹកនាំដោយលោកអគ្គលេខាបក្ស Nguyen Phu Trong បក្សកុម្មុយនិស្តវៀតណាមបានបង្ហាញនូវភាពអង់អាចក្លាហាន ប្រាជ្ញាឈ្លាសវៃ ដឹកនាំបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ទទួលបានសមិទ្ធិផលធំៗជាច្រើនក្នុងបុព្វហេតុនៃកិច្ចការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ វាយបំផ្លិចបំផ្លាញរាល់ឧបាយកលរបស់កងកម្លាំងអរិភាព និងកសាងសង្គមប្រកបដោយ "សីលធម៌ និងអរិយធម៌" ពិតប្រាកដ។

leftcenterrightdel
លោក​អគ្គលេខាបក្ស​ Nguyen Phu Trong ជាមួយប្រជាជននៅភូមិ Thuong Dien ឃុំ Vinh Quang ស្រុក Vinh Bao ទីក្រុង Hai Phong នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ (រូបថត៖ vnanet.vn)

ក្នុងឋានៈជាប្រធានរដ្ឋសភា និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong តែងតែយកចិត្តទុកដាក់យ៉ាងខ្លាងលើបញ្ហាកសាងនីតិរដ្ឋសង្គមនិយម ជារបស់ប្រជាជន ដើម្បីប្រជាជន និងដោយប្រជាជន។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong ជាលើកដំបូងបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចស្តីពីការបន្តកសាង និងធ្វើឱ្យសុក្រឹតនីតិរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យកាលថ្មី ដោយកំណត់គោលដៅនៃ “ការធ្វើឱ្យសុក្រឹតភាព​នីតិរដ្ឋសង្គមនិយមវៀតណាម ជារបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម មានប្រព័ន្ធច្បាប់ពេញលេញ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង និងជាប់លាប់ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ គោរព ធានា និងការពារប្រកបដោយប្រសិទ្ធភាពសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ អំណាចរដ្ឋគឺឯកភាព បានចាត់តាំងយ៉ាងច្បាស់ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ខឿនរដ្ឋបាល យុត្តិធ៌ម ប្រកបដោយលក្ខណៈជាអាជីព នីតិរដ្ឋ និងទំនើប ប្រព័ន្ធរដ្ឋមានសណ្តាប់ធ្នាប់ ស្អាតស្អំ និងដំណើរការប្រកបដោយប្រសិទ្ធភាព ជួរកម្មាភិបាល និងបុគ្គលិក មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព មានលក្ខណៈជាអាជីពពិតប្រាកដ និងមានសុចរិតភាព។  អភិបាលកិច្ចជាតិប្រកបដោយប្រសិទ្ធភាព ទំនើប បំពេញតម្រូវការនៃការអភិវឌ្ឍន៍ជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់តាមតម្រង់ទិសសង្គមនិយមនៅឆ្នាំ២០៤៥"។

ដោយយល់ជ្រួតជ្រាបសតិអារម្មណ៍ហូជីមិញ មានគំនិតយ៉ាងស៊ីជម្រៅអំពីមុខងា និងតួនាទីសំខាន់នៃវប្បធម៌ “វប្បធម៌ជាព្រលឹងជាតិ” “ប្រសិនបើវប្បធម៌មាន ជាតិនឹងមាន” អ្នកវប្បធម៌ Nguyen Phu Trong ដែលជាអ្នកដឹកនាំដ៏ឆ្នើមលើរណសិរ្សវប្បធម៌របស់បក្សបានកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការកសាងវប្បធម៌ជឿនលឿនដែលបង្កប់ដោយអត្តសញ្ញាណជាតិ ពិតជាមូលដ្ឋានគ្រឹះខាងស្មារតីនៃសង្គម ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong ឯកសារនៃមហាសន្និបាតបក្ស លើកទី១៣ បានលើកឡើងយ៉ាងទូលំទូលាយ និងស៊ីជម្រៅអំពីវិស័យវប្បធម៌។ សន្និសីទជាតិស្តីពីវប្បធម៌បក្សក្រោយរយៈពេលជាង ៧០ឆ្នាំ គឺជាព្រឹត្តិការមួយដែលផ្សាភ្ជាប់គំនិត និងសកម្មភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីលើកកម្ពស់យ៉ាងខ្លាំងនូវតួនាទីវប្បធម៌ក្នុងបុព្វហេតុកសាង និងការពារប្រទេសជាតិ សម្រេចបាននូវសេចក្តីប្រាថ្នានៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន និងមានសុភមង្គល។

ដោយមានទស្សនវិស័យនយោបាយយ៉ាងស៊ីជម្រៅ និងគំនិតយុទ្ធសាស្ត្រ លោក Nguyen Phu Trong និងគណៈកម្មាធិការមជ្ឈិមបក្សបានអភិវឌ្ឍគំនិតគោលនយោបាយការបរទេសរបស់វៀតណាម បូលសរុបលទ្ធផលជាក់ស្តែង និងបង្កើតសិល្បៈ នៃ“ការទូតឫស្សី”។ កសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូតរបស់វៀតណាម ដោយបង្កប់នូវអត្តសញ្ញាណ “ឬស្សីវៀតណាម”។ ក្រោមការដឹកនាំរបស់បក្ស ដែលក្រោមការដឹកនាំដោយផ្ទាល់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong អត្តសញ្ញាណ “ការទូតឫស្សី” ត្រូវបានលើកតម្កើងយ៉ាងខ្លាំងក្លា បង្កើតរបត់ប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរអំពីគុណភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយដៃគូសំខាន់ៗ។ មិនធ្លាប់មានពីមុនមកទេ ដែលតួនាទី កិត្យានុភាព និងរូបភាពរបស់វៀតណាម ជាដៃគូជឿរទុកចិត្ត ជាសមាជិកសកម្ម និងមានការទទួលខុស ត្រូវមានភាពលេចធ្លោលើឆាកអន្តរជាតិដូចសព្វថ្ងៃនេះ និងមិនធ្លាប់មានពីមុនមកទេដែលវៀតណាមបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក ខឿននយោបាយអន្តរជាតិ និងអរិយធម៌មនុស្ស។

ក្នុងអាណត្តិកាន់តួនាទីជាប្រធានរដ្ឋ ប្រធានក្រុមប្រឹក្សាការពារជាតិ សន្តិសុខ និងប្រមុខបណ្តាកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Nguyen Phu Trong តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកងទ័ពប្រជាជន នគរបាលប្រជាជន ថែរក្សាការកសាងកងទ័ព និងនគរបាលឱ្យរឹងមាំ និងសាមគ្គីភាព ជិតស្និទ្ធនឹងគ្នា។ លោក Nguyen Phu Trong តែងតែដំបូន្មានកងកំលាំងប្រដាប់អាវុធឱ្យយល់ជ្រួតជ្រាប សិក្សា និងអនុវត្តនូវសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់ហូជីមិញ ប្រកាន់យក “កិត្តិយសជាពិសិដ្ឋបំផុត” បម្រើជាតិមាតុភូមិ បម្រើប្រជាជនដោយអស់ពីកម្លាំងកាយចិត្ត «ត្រូវពឹងផ្អែកលើប្រជាជនដើម្បីធ្វើការ» «ត្រូវតែស្មោះត្រង់ គោរព និងស្រឡាញ់ប្រជាជន» ជិតស្និទ្ធជាមួយប្រជាជន ការពារផលប្រយោជន៍ប្រជាជន ត្រូវតែធ្វើឱ្យប្រជាជនកាន់តែមានជឿទុកចិត្ត និងជួយយើងច្រើនថែមទៀត។ ក្រោមការដឹកនាំរបស់បក្ស ដែលក្រោមការដឹកនាំដោយផ្ទាល់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ភារកិច្ចកសាងកម្លាំងប្រដាប់អាវុធដែលចំណាន មានរបៀបរៀបរយ រឹងមាំ ពិតជាស្អាតស្អំ  បំពេញតាមតម្រូវការ និងភារកិច្ចក្នុងស្ថានភាពបច្ចុប្បន្ន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន កម្លាំងនគរបាល និងកម្លាំងកងទ័ពបានរួបរួម និងសហការគ្នាយ៉ាងជិតស្និទ្ធ ដែល​ចាត់​ទុក​ជាដាវ និងជាខែល ជាស្លាបបក្សីពីរ ការពារ និងថែរក្សាសន្តិភាព ស្ថិរភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ស្ថិតជារៀងរហូតក្នុងគំនិតរបស់លោក Nguyen Phu Trong គឺប្រជាជន ជាមនុស្ស ជាការបម្រើប្រជាជនដោយអស់ពីចិត្ត កសាងមនុស្ស យកប្រជាជនជាប្រធានបទ ជាមជ្ឈភាពនៃដំណើរផ្លាស់ថ្មី។ អំពីបក្ស លោក Nguyen Phu Trong បានបញ្ជាក់ថា “បក្សយើងត្រូវតែមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះប្រជាជន ថែទាំការរស់នៅ និងស្មារតីរបស់ប្រជាជន” “គោលនយោបាយរបស់បក្សដែលមិនឆ្លុះបញ្ចាំងពីផលប្រយោជន៍ប្រជាពលរដ្ឋ ប្រទេសជាតិ មិនស្របនឹងក្រិតក្រម​នៃការវិវត្តន៍ប្រវត្តិសាស្ត្រ គឺជាគោលនយោបាយខុសឆ្គង” “ការផ្សា​ភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន គឺជាការក្រិតក្រមនៃអត្ថិភាព ការអភិវឌ្ឍន៍ និងប្រតិបត្តិការរបស់បក្ស និងជាកត្តាសម្រេចចិត្តក្នុងការបង្កើតកម្លាំងរបស់បក្ស”។ ដោយវិភាគអំពីភាពខុសគ្នារវាងនីតិរដ្ឋសង្គមនិយម និងនីតិរដ្ឋមូលធននិយម លោក Nguyen Phu Trong បានបញ្ជាក់យ៉ាងច្បាស់ថា "នីតិរដ្ឋសង្គមនិយមគឺមានលក្ខណៈសំខាន់ខុសពីនីតិរដ្ឋមូលធននិយមនៅត្រង់ថា៖ នីតិរដ្ឋក្រោមរបបមូលធននិយម ជាការពិត គឺជាឧបករណ៍ចាំបាច់សម្រាប់ការពារ និងបម្រើផលប្រយោជន៍របស់វណ្ណៈនាយទុន ចំណែកនីតិរដ្ឋនៅក្រោមរបបសង្គមនិយម គឺជាឧបករណ៍សម្រាប់បង្ហាញ និងអនុវត្តសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជន ធានា និងការពារផលប្រយោជន៍របស់ប្រជាជនភាគច្រើន”។ ទាក់ទងនឹងសេដ្ឋកិច្ចទីផ្សារសង្គមនិយម លោក Nguyen Phu Trong បានសង្ខេបថា "លក្ខណៈពិសេសជាមូលដ្ឋានមួយ លក្ខណៈសំខាន់មួយ នៃការតំរង់ទិសសង្គមនិយមក្នុងសេដ្ឋកិច្ចទីផ្សារក្នុងប្រទេសវៀតណម គឺការផ្សារភ្ជាប់សេដ្ឋកិច្ចជាមួយសង្គម ការឯកភាពគោលនយោបាយសេដ្ឋកិច្ចជាមួយនឹងគោលនយោបាយសង្គម កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នាជាមួយនឹងការអនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម នៅក្នុងជំហាននិមួយៗ ក្នុងគោលនយោបាយនិមួយៗ និងក្នុងដំណើរការអភិវឌ្ឍន៍ តែម្តង" "គោលនយោបាយសេដ្ឋកិច្ចនីមួយៗត្រូវតែឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍន៍សង្គម។ ការលើកទឹកចិត្តការរកស៊ីមានបានស្របច្បាប់ដើរទន្ទឹមគ្នាជាមួយនឹងការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ថែទាំមនុស្សដែលមានគុណបំណាច និងអ្នកអកុសលជួបនឹងការលំបាក។ ក្រោមការដឹកនាំរបស់លោក Nguyen Phu Trong បក្សរបស់យើងបានចេញសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាការពារជាតិ និងសន្តិសុខ ក្នុងតំបន់សេដ្ឋកិច្ចចំនួនប្រាំមួយទូទាំងប្រទេសរហូតដល់ឆ្នាំ ២០២០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បង្កើតផែនការគោលដៅ ចក្ខុវិស័យ ទិសដៅ និងដំណោះស្រាយ ដើម្បីបង្កើតឱ្យមានការអភិវឌ្ឍខ្លាំងក្លា រួមចំណែកសម្រេចបានជោគជ័យនូវគោលដៅរបស់ប្រទេសជាតិ ក្នុងឱកាសរំលឹកខួបលើកទី ១០០ឆ្នាំ ក្រោមការដឹកនាំរបស់បក្ស និង ១០០ឆ្នាំ នៃការបង្តើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលបច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម ​​ដល់ពាក់កណ្តាលសតវត្សទី២១ ប្រទេសវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ បំពេញបំណងប្រាថ្នារបស់ប្រធានហូជីមិញ នាំប្រទេសវៀតណាមឲ្យស្មើនឹងមហាអំណាចនៃទ្វីបទាំងប្រាំ។

អស់មួយជីវិតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានលះបង់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ ដោយស្មារតី និងឆន្ទៈដែកថែប មិនថយក្រោយពេលប្រឈមមុខនឹងឧបសគ្គ និងការលំបាក ជាការបញ្ជាក់ពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យ ដោយចាត់ទុក "កិត្តិយសជាពិដ្ឋ​ និងខ្ពង់ខ្ពស់បំផុត" ប្រកាន់ខ្ជាប់នូវគោលការណ៍ អស់មួយជីវិត ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន។ លោក Nguyen Phu Trong ពិតជាគំរូឆ្នើមអំពីក្រមសីលធម៌បដិវត្តន៍ដ៏ស្អាតស្អំ "សុចរិតភាព" មានការរស់នៅសាមញ្ញ រចនាបទធ្វើការប្រកបដោយប្រជាធិបតេយ្យ ខិតខំព្យាយាម មាន​លក្ខណៈ​វិទ្យាសាស្រ្ត ព្រមទាំង​គោរព និងស្រលាញ់មនុស្ស... ដែល​ទទួលបានការគោរព ជឿទុកចិត្តខ្ពស់ពីបក្ខជន និងប្រជាជន និងទទូលបានការវាយតម្លៃខ្ពស់ពីមិត្តអន្តរជាតិ។

យើងជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់បក្ស ការអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងអភិវឌ្ឍដោយច្នៃប្រឌិតលទ្ធិម៉ាក្ស-លេនីន សតិអារម្មណ៍ហូជីមិញ និងទ្រឹស្តីនៃមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្ស ប្រកាន់ខ្ជាប់នូវឯករាជ្យជាតិ និងសង្គមនិយម ប្រកាន់ខ្ជាប់នូវគោលការណ៍កសាងបក្សនោះ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងរួបរួមគ្នា ឆ្លៀតឱកាស ជំនះឧបសគ្គ និងកសាងបក្ស និងប្រព័ន្ធនយោបាយពិតជាស្អាតស្អំ រឹងមាំ អភិវឌ្ឍន៍ប្រទេសយ៉ាងឆាប់រហ័ស និងនិរន្តរភាព ការពារមាតុភូមិដ៏រឹងមាំ នាំប្រទេសវៀតណាមទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានឧស្សាហកម្មទំនើប និងប្រាក់ចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០ នៅពេលដែលបក្សយើងគម្របខួប ១០០ ឆ្នាំនៃការបង្កើតបក្ស ដោយ​បង្កើតជាមូលដ្ឋានដ៏រឹងមាំមួយដើម្បីសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ នៃការបង្កើតប្រទេសនៅឆ្នាំ២០៤៥ នាំប្រទេសវៀតណាមទៅជាប្រទេសប្រទេសអភិវឌ្ឈន៍ មានប្រាក់ចំណូលខ្ពស់ និងតាមតម្រង់ទិសសង្គមនិយម។

បកប្រែដោយ Duy Hoan