leftcenterrightdel
សម័យប្រជុំលើកទី៣៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man (រូបថត៖ baochinhphu.vn)

អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ខ្លឹមសារនៃសម័យប្រជុំលើកនេះគឺសំដៅបូកសរុប និងដកបទពិសោធន៍ពីសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥; ទន្ទឹមនឹងនោះ ពិចារណាលើការត្រៀមរៀបចំសម័យប្រជុំលើកទី៨។ ទាក់ទងនឹងសម័យប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានវាយតម្លៃយ៉ាងទូលំទូលាយអំពីរបៀបវារៈ ខ្លឹមសារ ការងារប្រតិបត្តិការ និងការរៀបចំ; យកចិត្តទុកដាក់ដល់អនុសាសន៍ និងសំណើរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ន មជ្ឈឹមនានា ដើម្បីបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពនៃសម័យប្រជុំលើកទី៨ និងសម័យប្រជុំបន្ទាប់៕

តាម vovworld.vn