លោក  វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី បានផ្ញើសារអបអរសាទរជូនចំពោះលោក To Lam ក្នុងឱកាសដែលលោកបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-រុស្ស៊ីកំពុងអភិវឌ្ឍយ៉ាងស្វាហាប់ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយសង្ឃឹមថាក្នុងឋានៈជាប្រធានរដ្ឋ លោក To Lam នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

leftcenterrightdel
 លោក To Lam ប្រធានវៀតណាម ស្បថចូលកាន់តំណែង

ព្រះមហាក្សត្រប្រ៊ុយណេដារូសាឡាម Sultan Haji Hassanal Bolkiah បានអះអាងថា ប្រ៊ុយណេដារូសាឡាម និងវៀតណាមបន្តរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង និងបានសម្តែងនូវបំណងចង់ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏មានតម្លៃនេះ ទាំងទ្វេភាគី និងជាមួយដៃគូជិតស្និទ្ធនៅក្នុងអាស៊ាន។

លោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម បានផ្ញើសារអបអរសាទរជូនចំពោះលោក To Lam ប្រធានរដ្ឋវៀតណាម។

លោក Mahmoud Abbas  ប្រធានាធិបតីប៉ាឡេស្ទីន ប្រធានគណៈកម្មាធិការមជ្ឈិមនៃអង្គការរំដោះប៉ាឡេស្ទីន បានផ្ញើលិខិតអបអរសាទរជូនលោក To Lam ប្រធានរដ្ឋវៀតណាម។

លោក Dinesh Gunawardena នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានផ្ញើសារអបអរសាទរជូនចំពោះ  លោក To Lam ប្រធានរដ្ឋវៀតណាម។

* ក្នុងឱកាសដែល លោក To Lam ត្រូវបានរដ្ឋសភា នីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក Tran Thanh Man ត្រូវបានរដ្ឋសភា នីតិកាលទី ១៥ បោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី និង លោក Gombojav Zandanshatar ប្រធានរដ្ឋសភាម៉ុងហ្គោលី បានផ្ញើលិខិតអបអរសាទរ។

ក្នុងលិខិតអបអរសាទរ ថ្នាក់ដឹកនាំម៉ុងហ្គោលីបានអះអាងនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងម៉ុងហ្គោលី និងវៀតណាម និងសម្តែងការជឿទុកចិត្តក្រោមការដឹកនាំរបស់លោក To Lam ប្រធានរដ្ឋវៀតណាម និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ប្រទេសវៀតណាមនឹងកាន់តែរីកចម្រើន ប្រជាជនវៀតណាមនឹងកាន់តែមានសុភមង្គល និងអះអាងការត្រៀមខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីលើគ្រប់វិស័យ ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរម៉ុងហ្គោលី និងវៀតណាម។ ថ្នាក់ដឹកនាំម៉ុងហ្គោលីអញ្ជើញ លោក To Lam និងលោក Tran Thanh Man បំពេញទស្សនកិច្ចនៅម៉ុងហ្គោលី ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដល់កម្រិតកំពស់ថ្មីមួយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ២០២៤។

* ក្នុងឱកាសដែលលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ លោក Vyacheslav Viktorovich Volodin ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ី បានផ្ញើលិខិតអបអរសាទរ។  ក្នុងលិខិត ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការមានលក្ខណៈជាស្ថាបនារវាងសមាជិកសភារុស្ស៊ី និងវៀតណាម ជំរុញការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ប្រធានសភាឌូម៉ា សហព័ន្ធរុស្ស៊ីបានជូនពរ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ឲ្យទទទួលបាននូវសមិទ្ធិផលជាច្រើន។

បកប្រែដោយ Duy Hoan