នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា KEIDANREN និងអង្គភាពអាជីវកម្មបន្តបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការនិងការវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាពដែលមាន​ចែងក្នុងសេចក្ដីថ្លែងការណ៍រួមវៀតណាម- ជប៉ុនស្តីពីការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក”; គាំទ្រវៀតណាមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពល ឧស្សាហកម្មបន្ទាប់បន្សំ កសិកម្មគុណភាពខ្ពស់ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្ដកម្មឌីជីថល បរិស្ថាន ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ឧស្សាហកម្ម semiconductor និងបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូវប្បធម៌ និងកិច្ចសហប្រតិបត្តិការការងារ...។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនព័ត៌មានអំពីគោលមាគ៌ាអភិវឌ្ឍន៍ប្រទេសជាតិ គោលនយោបាយការបរទេស និងគោលនយោបាយការពារជាតិរបស់វៀតណាម រួមទាំងសមិទ្ធិផលទាំងឡាយរបស់វៀតណាមក្រោយរយៈពេលជិត ៤០ ឆ្នាំនៃកំណែទម្រង់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ា និងគោលនយោបាយនេះនិងយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយជប៉ុន ក៏ដូចជាសកម្មភាពរបស់វិនិយោគិន​ជប៉ុននៅវៀតណាមដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (រូបថត៖ vnanet.vn)

រដ្ឋាភិបាលវៀតណាមបន្តរួមដំណើរ និងស្តាប់មតិយោបល់ពីវិនិយោគិន និងសហគមន៍ធុរកិច្ច ក្នុងស្មារតីនៃការផ្ដល់ផលប្រយោជន៍​រួម ចែករំលែកហានិភ័យ និងអភិវឌ្ឍន៍ដូចគ្នា។ វៀតណាមនឹងបន្តជំរុញការទម្លុះទម្លាយយុទ្ធសាស្ត្រចំនួនបី (ច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស) ដើម្បីបង្កើតបរិយាកាសវិនិយោគ និងធ្វើអាជីវកម្មប្រកបដោយយុត្តិធម៌ បើកចំហ និងតម្លាភាព កាត់បន្ថយថ្លៃបែបបទរដ្ឋបាល និងថ្លៃដើមដឹកជញ្ជូន ឆ្លើយតបតម្រូវការធនធានមនុស្សរបស់វិនិយោគិន។ ទន្ទឹមនឹងនោះ បន្តការពារឯករាជ្យ អធិបតេយ្យភាព បង្រួបបង្រួម បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពរបស់ខឿនសេដ្ឋកិច្ច រួមទាំងធានាការផ្គត់ផ្គង់អគ្គិសនី ប្រេងសាំង ... ដើម្បីឱ្យវិនិយោគិនធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម៕

បកប្រែដោយ Pham Diep