លោកស្រី Vo Thi Anh Xuan បានអបអរសាទរចំពោះលោកស្រី Carolyn Turk ដែលមានអាណត្តិបេសកកម្មប្រកបដោយជោគជ័យនៅវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្រដែល WB ផ្ដល់ដល់ប្រទេសជាច្រើនក្នុងការអភិវឌ្ឍកាន់តែល្អប្រសើរនាពេលកន្លងមក ចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសសម្រាប់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan ទទួលជួបលោកស្រី Carolyn Turk (រូបថត៖ vnanet.vn)

ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ WB បានរួមដំណើរ និងជួយគាំទ្រការផ្លាស់ប្ដូរថ្មីរបស់វៀតណាម។ ចំពោះវៀតណាម WB គឺជាដៃគូអភិវឌ្ឍន៍ធំបំផុតមួយ ក្នុងចំណោមដៃគូអភិវឌ្ឍន៍ និងអ្នកផ្តល់ប្រាក់កម្ចីពីបរទេសធំជាងគេទាំងបី។ ប្រាក់កម្ចីទាំងនោះត្រូវបានចែកចាយក្នុងវិស័យផ្សេងៗគ្នា អនុវត្តគម្រោងជាច្រើនដែលមានប្រសិទ្ធភាព រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

លោកស្រីប្រធានស្តីទី សង្ឃឹមថា ដោយមានមនោសញ្ចេតនា និងការយកចិត្តទុកចំពោះវៀតណាមរបស់ខ្លួន ក្នុងឋានៈណាក៏ដោយ ក៏លោកស្រី Carolyn Turk នឹងបន្តសហការជាមួយ WB ក្នុងការអនុវត្តកិច្ចសន្យារវាងភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh