ប្រទេសចំនួន ១៣៨ នៅគ្រប់តំបន់ទាំងអស់ បានសហការឧបត្ថម្ភសេចក្តីសម្រេចចិត្តនេះ ដែលក្នុងនោះប៊ុលហ្គារី អែលសាល់វ៉ាឌ័រ ហ្សាម៉ាអ៊ីក កេនយ៉ា និងលុចសំបួ ជាសហអ្នកនិពន្ធជាមួយវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ (រូប​ថត៖ vnanet.vn)

សេចក្តីសម្រេចចិត្តស្តីពីទិវាកំសាន្តអន្តរជាតិ មិនត្រឹមតែជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារនៅទូទាំងពិភពលោកប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យពិសេសសម្រាប់កុមារវៀតណាមទៀតផង។ ការដែល​មានទិវាអន្តរជាតិមួយ​បន្ថែម​ទៀត​នៅខែមិថុនា ដែលត្រូវនឹង "ខែសកម្មភាពសម្រាប់កុមារវៀតណាម"  នឹងជួយឱ្យសកម្មភាពការពារសិទ្ធិរបស់កុមារវៀតណាម កាន់តែមានអត្ថន័យ និងជាក់ស្តែង៕

បកប្រែដោយ Duy Hoan