នៅទីក្រុងហ្សឺណែវ អនុវត្តកម្មវិធីកិច្ចការបរទេសឆ្នាំ ២០២៤ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតបការអញ្ជើញរបស់ប្រធាន និងជាអគ្គលេខាធិការសហភាពអន្តរសភា (IPU) លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អនុប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ទៅចូលរួមមហាសន្និបាត IPU លើកទី១៤៨ (IPU-148) និងសន្និសីទពាក់ព័ន្ធនៅប្រទេសស្វីស។ នាថ្ងៃត្រង់ទី ២៤ មិនា (ម៉ោងក្នុងតំបន់) គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមពិធីបើក IPU-148 និងសម័យប្រជុំពេញអង្គនៃមហាសន្និបាតនៅទីក្រុងហ្សឺណែវ។

leftcenterrightdel
លោក Tran Quang Phuong អនុប្រធានរដ្ឋសភា (ទី២ ពីស្តាំ) ចូលរួមមហាសន្និបាតលើកទី ១៤៨ នៃសហភាពអន្តរសភា (IPU-148) (រូប​ថត៖ vnanet.vn)

ការចូលរួម IPU-148 និងសន្និសីទពាក់ព័ន្ធរបស់គណៈប្រតិភូរដ្ឋសភាវៀតណាម មានគោលបំណងអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ និងសារាចរលេខ ២៥ របស់គណៈលេខាមជ្ឈិមបក្សស្តីពីការជំរុញ និងលើកកំពស់គោលនយោបាយការបរទេសពហុភាគី ទិសដៅរហូតដល់ឆ្នាំ ២០៣០។

ការចូលរួម IPU-148 និងសន្និសីទពាក់ព័ន្ធរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមបានអះអាងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវរបស់វៀតណាមក្នុងសកម្មភាពការទូតសភាពហុភាគី និងបន្តលើកកំពស់តួនាទីរបស់វៀតណាម និងរដ្ឋសភាវៀតណាមក្នុងយន្តការសហប្រតិបត្តិការសភាក្នុងតំបន់ និងពិភពលោក រួមចំណែកជំរុញសកម្មភាពការទូតរបស់រដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ៕

បកប្រែដោយ Duy Hoan