ថ្លែងមតិក្នុងវេទិកា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការអប់រំនិងបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សមានគុណភាពខ្ពស់។​ ក្នុងនោះ គោល​ការណ៍យកមនុស្សជាមជ្ឈភាព ជាកម្លាំងចលករ ជាធនធានសំខាន់បំផុតនិងជាគោលដៅនៃការអភិវឌ្ឍ។ ដូច្នេះ វៀតណាមចាត់ទុកការអប់រំ-បណ្តុះបណ្តាល និងវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជាគោលនយោបាយជាតិ ហើយការអភិវឌ្ឍន៍ធនធានមនុស្សគឺជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី។ ទោះបីជាមានសមិទ្ធិផលលេចធ្លោជាច្រើនក៏ដោយ ក៏ការអប់រំវៀតណាមនៅមិនទាន់ឆ្លើយតបតម្រូវការនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មដែលទើបលេចធ្លោ និងឧស្សាហកម្មទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។

 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រតិភូនៅវេទិកា 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា ភាពចាំបាច់ក្នុងការធ្វើសមាហរណកម្ម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំ និងបណ្តុះបណ្តាលគឺជាបញ្ហាបន្ទាន់ ដែលមានសារៈសំខាន់រួមចំណែកលើកកំពស់គុណភាពប្រព័ន្ធអប់រំនិងបណ្តុះបណ្តាល ហើយទន្ទឹមនឹងនោះ រួមចំណែកជំរុញការជួបប្រាស័យរវាងប្រជាជននិងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយដែលជាស្ពានតភ្ជាប់រវាងវៀតណាម និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមយកចិត្តទុកដាក់ជាពិសេស និងផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគបរទេសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល។ នេះគឺជាវិស័យសហប្រតិបត្តិការសំខាន់រវាងវៀតណាម និងអូស្ត្រាលី ហើយនៅមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រតិភូបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងគ្រះស្ថានអប់រំវៀតណាម និងអូស្ត្រាលី

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបន្ថែមថា  កម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលរវាងគ្រឹះស្ថានអប់រំនិងបណ្ដុះបណ្ដាលនៃប្រទេសទាំងពីរគួរតែផ្ដោតលើការស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងវិស័យដែល​វៀតណាមនៅខ្វះខាត និងភាគីអូស្ត្រាលីមានប្រៀបខ្លាំងដូចជា (បញ្ញាសិប្បនិម្មិត ទិន្នន័យធំ ថាមពលស្អាត ថាមពលបៃតង ជីវបច្ចេកវិទ្យា...);​ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរនិស្សិត និងគ្រូបង្រៀន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យភាគីអូស្ត្រាលី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គោលនយោបាយទិដ្ឋាការ និងការរស់នៅ ជាពិសេសធានាការផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាមទៅសិក្សានៅប្រទេសអូស្ត្រាលី៕

បកប្រែដោយ Pham Diep