យោងតាមព័ត៌មានដំបូង នៅលើនាវាមាននាវិកជនជាតិវៀតណាមចំនួន ៤ នាក់ ក្នុងនោះ នាវិក ១ នាក់បានស្លាប់ ហើយនាវិក ៣ នាក់ឯទៀតមានសុខភាពធម្មតា។ បណ្តាស្ថាប័នតំណាងវៀតណាមនឹងបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចនៅប្រទេសសាមី ចាត់វិធានការគាំរពារពលរដ្ឋជាបន្ទាន់ ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ ទន្ទឹមនឹងនោះ ក្រសួងការបរទេស សម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក ធ្វើការជាមួយក្រុមហ៊ុនដែលបញ្ជូននាវិក ដើម្បីអនុវត្តវិធានការគាំពារចាំបាច់។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម)

លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ “វៀតណាមថ្កោលទោសយ៉ាងពេញទំហឹងចំពោះការវាយប្រហារដោយហិង្សា និងអមនុស្សធម៌លើជនស៊ីវិលស្លូតត្រង់ និងយានជំនិះស៊ីវិលនៅលើការធ្វើនាវាចរណ៍អន្តរជាតិ។ វៀតណាមស្នើឱ្យភាគីពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងទ័ព និងធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ”៕

បកប្រែដោយ Huyen Trang