ជំនួបនេះមានការចូលរួមពីប្រតិភូចំនួន ២១០ នាក់តំណាងឱ្យបញ្ញាវ័ន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ និងអ្នកនិពន្ធដែលមានស្នាដៃឆ្នើមជាច្រើនក្នុងការងារ រួមចំណែកកសាងខឿនវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងខឿនវប្បធម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។

leftcenterrightdel
 
leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋជួបសំណេះសំណាលប្រាស្រ័យបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករ

អញ្ជើញមានប្រសាសន៍ក្នុងជំនួបនេះ លោក Vo Van Thuong ប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះទំនួលខុសត្រូវ និងទឹកចិត្តរបស់តំណាងទាំងអស់ចំពោះប្រទេសជាតិ បង្ហាញនូវទំនុកចិត្តលើការដឹកនាំរបស់បក្ស ដើម្បីបក្ស និងរដ្ឋបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍប្រកបដោយចីរភាព។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពរបស់ខ្លួន ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករបានបង្កើនគុណភាពធនធានមនុស្ស ផ្តល់យោបល់ រិះគន់ ផ្តល់អំណះអំណាងវិទ្យាសាស្ត្រជាច្រើន រួមចំណែកធ្វើឱ្យល្អឥតខ្ចោះនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ហើយនិងរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យជាច្រើន លើកកំពស់ផលិតភាពការងារ ផលិតកម្ម និងប្រសិទ្ធភាពអាជីវកម្ម លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ធានាសន្តិសុខសង្គម... បញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងសិល្បករជាច្រើនគឺជាគំរូល្អក្នុងការងារ ការសិក្សា ស្រាវជ្រាវ និងការច្នៃប្រឌិត ដែលហ៊ានលះបង់គ្រប់យ៉ាង ដើម្បីប្រជាជននិងប្រទេសស្មើមុខ ស្មើមាត់ក្នុងតំបន់និងនៅលើពិភពលោក។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Vo Van Thuong បានសម្តែងនូវការវាយតំលៃខ្ពស់ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សិល្បករ-សិល្បការិនី ដែលជាអ្នកមានទេពកោសល្យរបស់ប្រទេសបានរួមចំណែកលះបង់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការដោយមិននឿយហត់ដោយក្តីស្រឡាញ់ចំពោះប្រជាជន និងប្រទេសជាតិ ព្រមទាំងជានិច្ចកាលអមដំណើរជាមួយបក្ស ប្រទេស និងប្រជាជន ឆ្លងកាត់ការលំបាក និងបញ្ហាប្រឈមជាច្រើនរាប់មិនអស់ ដូច្នេះ “ប្រទេសយើងមិនដែលមានបុព្វហេតុ សក្ដានុពល កិត្យានុភាព និងកេរ្តិ៍ឈ្មោះអន្តរជាតិដូចសព្វថ្ងៃនេះទេ”។

លោក Vo Van Thuong ប្រធានរដ្ឋ មានជំនឿយ៉ាងមុតមាំថា ក្រុមបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកនិពន្ធ និងសិល្បករវៀតណាម មិនថារស់នៅ និងធ្វើការក្នុងប្រទេស ឬក្រៅប្រទេស ដោយក្តីស្រឡាញ់ ការទទួលខុសត្រូវ ទេពកោសល្យ និងភាពច្នៃប្រឌិតសុទ្ធតែអាចរួមចំណែកដល់មាតុភូមិតាមវិធីដាច់ដោយរបស់ពួកគេ រួមគ្នាបណ្ដុះបណ្ដាល និងលើកតម្កើងកម្លាំងនៃផែនឯកភាពជាតិដ៏មហិមា និងគុណតម្លៃនៃវប្បធម៌ និងប្រជាជនវៀតណាម បង្កើតកម្លាំងផ្ទៃក្នុងដ៏អស្ចារ្យ នាំឱ្យប្រទេសជាតិយើងកាន់តែរីកចម្រើនប្រកបដោយវិបុលភាព សុភមង្គល៕

បកប្រែដោយ Minh Trung