កម្មវិធីនេះត្រូវបានរៀបចំរួមគ្នាដោយគណៈឃោសនាមជ្ឈិមបក្ស និងក្រសួងសុខាភិបាល ដើម្បីអបអរសាទរខួបលើកទី ៦៩ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ខែកុម្ភៈ ឆ្នាំ១៩៥៥ / ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤)។

leftcenterrightdel
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួមកម្មវិធីលើកតម្កើងគ្រូពេទ្យវៀតណាម

ថ្លែងមតិក្នុងកម្មវិធី លោក Vo Van Thuong បានសម្តែងនូវការគោរព និងផ្តល់កិត្តិយសចំពោះគ្រូពេទ្យដែលបានរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុការពារ និងថែទាំសុខភាពប្រជាជន។ លោកប្រធានរដ្ឋ បានអះអាងថា ក្នុងរយៈពេល៦៩ឆ្នាំកន្លងមកនេះ ដោយយល់ជ្រាបពីការប្រៀនប្រដៅដ៏របស់ប្រធានហូជីមិញ កម្មាភិបាល វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យគ្រប់ជំនាន់បានខិតខំតស៊ូពុះពារគ្រប់ឧបសគ្គដោយអស់ពីចិត្ត ក្លាយជាកម្លាំងស្នូល និងសំខាន់ក្នុងការអនុវត្តការងារថែទាំ ជួយសង្គ្រោះ ការពារ និងលើកកំពស់សុខភាពប្រជាពលរដ្ឋ។ ផ្នែកសុខាភិបាលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន បង្កើតការវិវឌ្ឍលេចធ្លោលើវិស័យឯកទេសជាច្រើន រួមចំណែកលើកកំពស់សុខភាពរបស់ប្រជាជនវៀតណាម រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ធ្វើឲ្យវៀតណាមមានចំណុចភ្លឺស្វាងក្នុងការអនុវត្តគោលដៅសហសវត្សរ៍ និងមានភាពខ្ជាប់ខ្ជួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិរហូតដល់ឆ្នាំ ២០៣០ ជាពិសេសលើវិស័យសុខាភិបាល និងការថែទាំសុខភាពរបស់ប្រជាជន។

leftcenterrightdel
លោក Vo Van Thuong និងលោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាប្រគល់រង្វាន់ពិសេសដល់អ្នកនិពន្ធ និងប្រគល់វិញ្ញាបនបត្រដល់តួអង្គក្នុងស្នាដៃដែលឈ្នះរង្វាន់ពិសេសនៃការប្រឡងសរសេរ “ការលះបង់ដោយស្ងៀមស្ងាត់” លើកទីប្រាំមួយ

លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកប្រជាជនជាស្នូលនៃដំណើរការអភិវឌ្ឍ ដោយមើលឃើញថា “សុខភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្សម្នាក់ៗ និងរបស់សង្គម” “បើប្រជាជនរឹងមាំ ប្រទេសជាតិរីកចម្រើន” “ប្រសិនបើមនុស្សម្នាក់ៗមានសុខភាពល្អ ប្រទេសទាំងមូលមានសុខភាពល្អ” ការការពារ ថែទាំ និងលើកកម្ពស់សុខភាពរបស់ប្រជាជន គឺជាកិច្ចការសំខាន់មួយ និងជាអាទិភាពកំពូល។ ដូច្នេះ ចាំបាច់ត្រូវបំពេញឱ្យបានឆាប់រហ័សនូវរាល់គោលនយោបាយ និងច្បាប់ឱ្យសមស្រប ហើយបង្កើតបរិយាកាសការងារប្រកបដោយវិជ្ជាជីវៈ សុវត្ថិភាព និងអំណោយផលសម្រាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យ។

នៅក្នុងកម្មវិធី លោក Vo Van Thuong និងលោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភាបានប្រគល់រង្វាន់ពិសេសដល់អ្នកនិពន្ធ និងប្រគល់វិញ្ញាបនបត្រដល់តួអង្គក្នុងស្នាដៃដែលឈ្នះរង្វាន់ពិសេសនៃការប្រឡងសរសេរ “ការលះបង់ដោយស្ងៀមស្ងាត់” លើកទីប្រាំមួយ។

បកប្រែដោយ Minh Trung