កិច្ចប្រជុំដាក់ពង្រាយការងារការទូតសេដ្ឋកិច្ចនៅឆ្នាំ២០២៤ ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
កប.អនឡាញ - នាយប់ថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេស បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំដាក់ពង្រាយការងារការទូតសេដ្ឋកិច្ចឆ្នាំ២០២៤ ដើម្បីបម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីអនុវត្តសេចក្តីតម្រូវរបស់រដ្ឋាភិបាល បទបញ្ជារបស់នាយករដ្ឋមន្ត្រី និងកម្មវិធីសកម្មភាពនៃកិច្ចប្រជុំការទូតលើកទី៣២ ស្តីពីការងារការទូតសេដ្ឋកិច្ចសម្រាប់បំរើការអភិវឌ្ឍន៍។
    |
 |
លោក Bui Thanh Son ថ្លែងមតិក្នុងកិច្ចប្រជុំ |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក Bui Thanh Son បានសង្កត់ធ្ងន់លើក្រុមភារកិច្ចសំខាន់ៗចំនួន ៣ នៃការទូតសេដ្ឋកិច្ចឆ្នាំ ២០២៤ រួមមាន៖ ការពង្រឹងកត្តាជំរុញកំណើនជាប្រពៃណី ការទាញយកប្រកបដោយប្រសិទ្ធភាពនូវកត្តាជំរុញកំណើនថ្មី ការបង្កើនប្រសិទ្ធភាព និងនវានុវត្តន៍ក្នុងការស្រាវជ្រាវ ផ្តល់ប្រឹក្សាយោបល់ និងព័ត៌មានព្យាករណ៍ និងការពង្រឹងប្រសិទ្ធភាពការងារការទូតសេដ្ឋកិច្ច និងតួនាទីសម្របសម្រួលរបស់គណៈកម្មការដឹកនាំការទូតសេដ្ឋកិច្ច។
ដើម្បីបំពេញភារកិច្ចសំខាន់ៗខាងលើ លោក Bui Thanh Son បានស្នើឱ្យត្រូវផ្តោតទៅលើខ្លឹមសារដូចជា៖ ផ្តោតលើការជំរុញកំណើនជាប្រពៃណី ដើម្បីពង្រីកឱកាសនាំចេញ និងទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ពិនិត្យ ជំរុញ និងអនុវត្តការសន្យា និងកិច្ចព្រមព្រៀងអន្តរជាតិក្នុងសកម្មភាពកិច្ចការបរទេស ស្រាវជ្រាវយ៉ាងសកម្ម ផ្តល់យោបល់ វាយតម្លៃ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ ដាក់ចេញសកម្មភាពការទូតសេដ្ឋកិច្ចដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍន៍ក្នុងស្រុក និងធុរកិច្ច បន្តរៀបចំប្រកបដោយប្រសិទ្ធភាពនូវការជ្រួតជ្រាប ពិនិត្យ ជំរុញ អនុវត្ត និងបូកសរុបឯកសារដឹកនាំរបស់បក្ស រដ្ឋាភិបាល និងក្រសួងស្តីពីការទូតសេដ្ឋកិច្ច ...
បកប្រែដោយ Duy Hoan