តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Vo Van Thuong បានជូនពរគ្រូពេទ្យ កម្មាភិបាល និងបុគ្គលិកនៅមន្ទីរពេទ្យកុមារលេខ១ និយាយដោយឡែក និងនៅទូទាំងប្រទេសទាំងមូលនិយាយរួម។ លោកប្រធានរដ្ឋបានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះសមិទ្ធផលដែលមន្ទីរពេទ្យកុមារលេខ១ សម្រេចបាន ជាពិសេសសមិទ្ធផលលេចធ្លោនាពេលថ្មីៗនេះ ដែលបង្ហាញពីការតំរង់ទិសអភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំក្រុង មន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យនាពេលកន្លងមក ក្នុងគោលបំណងអភិវឌ្ឍមន្ទីរពេទ្យឲ្យក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រឯកទេសផ្នែកជំងឺកុមារនៅអាស៊ីអាគ្នេយ៍។

leftcenterrightdel
លោក Vo Van Thuong ជាមួយថ្នាក់ដឹកនាំ និងគ្រូពេទ្យនៅមន្ទីរពេទ្យកុមារលេខ១ ទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះការកាត់បន្ថយអត្រាមរណភាពរបស់មន្ទីរពេទ្យ កាលពីឆ្នាំ២០០៥ គឺ ១.៤% ឆ្នាំ ២០២៣ នៅត្រឹមតែ ០.៣%។ ជាពិសេស មន្ទីរពេទ្យមានការរីកចម្រើនយ៉ាងច្បាស់លាស់ត្រូវបានទទួលស្គាល់ដោយសហគមន៍មន្ទីរពេទ្យពិភពលោក និងវៀតណាម។ នេះជាការបង្ហាញពីស្មារតីហ៊ានគិត និងហ៊ានធ្វើដើម្បីជីវិត និងសុខភាពនៃអ្នកជំងឺ។

លោកប្រធានរដ្ឋសង្ឃឹមថា គ្រូពេទ្យនៃមន្ទីរពេទ្យកុមារលេខ ១ ពង្រីកសមិទ្ធផលដែលសម្រេចបាននៅពេលកន្លងមក ព្រមទាំង ខិតខំប្រឹងប្រែងដើម្បីទទួលបានភាពជោគជ័យថ្មីៗ។ ទន្ទឹមនឹងនោះ បន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់ និងពិភពលោក ដែលគ្រូពេទ្យ និងគិលានុបដ្ឋាយិកាវៀតណាមអាចចែករំលែកបទពិសោធន៍ជាមួយសហគមន៍វេជ្ជសាស្ត្រអន្តរជាតិ ហើយខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ ដើម្បីកសាងមន្ទីរពេទ្យឆ្លាតវៃ មិត្តភាព ស្អាត ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាអតិបរមាក្នុងការគ្រប់គ្រង និងការព្យាបាល។

លោកប្រធានរដ្ឋបានស្នើឲ្យថ្នាក់ដឹកនាំក្រុងគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យយកចិត្តទុកដាក់ និងលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់គ្រូពេទ្យ និងបុគ្គលិកពេទ្យ វិនិយោគលើបរិក្ខារ និងឧបករណ៍ពេទ្យ ផ្តោតលើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យជាបន្តបន្ទាប់ ជាពិសេសការបញ្ជូនគ្រូពេទ្យវ័យក្មេងទៅសិក្សាបទពិសោធន៍នៅប្រទេសដែលមានផ្នែកវេជ្ជសាស្រ្តអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh