នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ លោក Vo Van Thuong ប្រធាន​រដ្ឋ​វៀត​ណាម បានអញ្ជើញចូលរួមពិធី “សរសេរអក្សរ” នៅតំបន់រំលឹកវិញ្ញាណក្ខន្ធ វីរបុរសជាតិ មហាបុរសក្នុងវិស័យវប្បធម៌នៃពិភពលោក Nguyen Trai  នៅឃុំ Nhi Khe ស្រុក Thuong Tin ជាយទីក្រុងហាណូយ។

leftcenterrightdel
លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និង​ប្រតិភូ អញ្ជើញធ្វើពិធី “សរសេរអក្សរ”នាដើមឆ្នាំថ្មី (រូបថត៖ vnanet.vn)

ពិធីសរសេរអក្សរនាដើមឆ្នាំថ្មីនេះគឺជាសកម្មភាពដែលលើកទឹកចិត្តប្រជាជនទាំងមូលនៅស្រុកឲ្យយកចិត្តទុកដាក់ដល់ការសិក្សារៀនសូត្រ ការប្រឡងប្រណាំង ធ្វើពលកម្ម និងផលិតកម្ម។

ក្នុងពិធីនេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានជូនអាំងប៉ាវឆ្នាំថ្មី និងជូនពរសុខភាពល្អជូនចំពោះជនចាស់ជរា កុមារ និងកុមារជំទង់។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហាណូយ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កម្មករ ប្រជាពលករ ដែលកំពុងធ្វើការនៅការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅឃុំ Van Binh ស្រុក Thuong Tin ផងដែរ៕

បកប្រែដោយ Duy Hoan