លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានចាត់ទុកថា ឆ្នាំ ២០២៤ គឺជាឆ្នាំដំបូងដែលប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នាំទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ស្ថិរភាព និងនិរន្តរភាព។ សម្រាប់វៀតណាម សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។ រដ្ឋាភិបាលវៀតណាមវាយ​តំលៃខ្ពស់​ចំពោះសារជាប់លាប់របស់សហរដ្ឋអាមេរិកដែលគាំទ្រវៀតណាម “រឹងមាំ ឯករាជ្យ ខ្លួនទីពឹងខ្លួន និងវិបុលភាព” ហើយបានសង្កត់ធ្ងន់លើការត្រៀមខ្លួនរួមជាមួយសហរដ្ឋអាមេរិកដើម្បីអនុវត្តផែនការលម្អិតនៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងសេចក្តីថ្លែងការណ៍រួមដែលទាក់ទងនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូប​ថត៖ vnanet.vn)

ពិភាក្សាអំពីការទទួលស្គាល់ថាវៀតណាមមានសេដ្ឋកិច្ចទីផ្សារ លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានចាត់ទុកថា នេះជាបញ្ហាដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយស្នើឲ្យលោកឯកអគ្គរដ្ឋទូតបន្តមានសំឡេងខ្លាំង រួមចំណែកជម្រុញសហរដ្ឋអាមេរិកទទួលស្គាល់បទប្បញ្ញត្តិនេះក្នុងពេលឆាប់ៗ ដោយសង្ឃឹមថា ដំណើរការនេះនឹងបញ្ចប់ឆាប់ៗនៅឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីខ្លឹមសារនៃការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសក្នុងស្ថានភាពថ្មីដែលប្រទេសទាំងពីរមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

អរគុណលោក​ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលទទួលជួប លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានអះអាងថា សហរដ្ឋអាមេរិកតែងតែត្រៀមខ្លួនជាស្រេច និងចង់សហការជាមួយវៀតណាម។ ក្នុងឆ្នាំ២០២៤ ភាគីទាំងពីរមានទំនួលខុសត្រូវក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន។ សហរដ្ឋអាមេរិកមានបំណងសម្រេចបាននូវឯកសារដែលបានចុះហត្ថលេខា រួមទាំងសេចក្តីប្រកាសរួម និងផែនការសកម្មភាព និងអនុស្សរណៈនៃការយោគយល់គ្នាក្នុងវិស័យ semiconductor ។ ឯកសារទាំងនេះត្រូវតែអនុវត្តយ៉ាងពេញលេញ។

ជម្រាបជូនអំពីបញ្ហានៃការទទួលស្គាល់សេដ្ឋកិច្ចទីផ្សាររបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានឲ្យដឹងថា សភាពាណិជ្ជកម្មអាមេរិកកំពុងពិចារណាលម្អិត និងជាបន្ទាន់ ដោយសង្ឃឹមថានឹងអាចសម្រេចបានទាន់ពេលវេលានៅខែមិថុនា ឆ្នាំ២០២៤៕

បកប្រែដោយ Duy Hoan