leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំនាព្រឹកថ្ងៃទី ២២ វិច្ឆិកា។ (រូបថត៖ quochoi.vn)

នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដោយទទួលបានសម្លេងគាំទ្រពីសមាជិកសភាដែលមានវត្តមានចំនួន ៩១,៧%  រដ្ឋសភា វៀត ណាមបានអនុម័តលើការកែសម្រួលកម្មវិធីនៃសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ១៥។ តាមនោះ រដ្ឋសភាអនុញ្ញាតឲ្យកែសម្រួលពេលវេលាអនុម័តលើសេចក្ដីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ពីសម័យប្រជុំនេះដល់សម័យប្រជុំជិតបំផុតនាពេលអនាគត ដើម្បីបន្តស្រាវជ្រាវ ស្រូបយកមតិ កែតម្រូវ និងពិនិត្យឲ្យបានហ្មត់ចត់ និងសុក្រិតសេចក្តីព្រាងច្បាប់នេះ ធានា គុណភាពល្អបំផុតមុនពេលដាក់ជូនរដ្ឋសភាដើម្បីអនុម័ត។

ថ្លែងនៅខាងក្រៅសម័យប្រជុំ សមាជិកសភាបានចាត់ទុកថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រុងប្រយ័ត្ន និងសមហេតុផល។ ដោយសារតែនេះជាសេចក្ដីព្រាងច្បាប់ដ៏មានសារៈសំខាន់ជាពិសេសដែលជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើសកម្មភាពសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជន៕

តាម vovworld.vn