នៅវេលាម៉ោង ៣ និង ២០ នាទីរសៀល (ម៉ោងក្នុងតំបន់) នាថ្ងៃទី១៨ ខែតុលា យន្តហោះដឹក លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid ក្នុងរដ្ឋធានី Riyadh អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា តាមការអញ្ជើញរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud។

leftcenterrightdel
ពិធីទទួល​ស្វាគមន៍ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត (រូប​ថត៖ vnanet.vn)

ទទួលស្វាគមន៍លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមនៅអាកាសយានដ្ឋាន ភាគីអារ៉ាប៊ីសាអូឌីតមានអភិបាលក្រុង Riyadh អភិបាលក្រុង Riyadh អគ្គលេខាធិការ GCC និងឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅវៀតណាម។ ខាងភាគីវៀតណាម មានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត កម្មាភិបាលស្ថានទូត  និងអាណិកជនវៀតណាមនៅអារ៉ាប៊ីសាអូឌីត។

តាមគម្រោង ក្នុងកម្មវិធីការងារនៅអារ៉ាប៊ីសាអូឌីត លោក Pham Minh Chinh នឹងចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចប្រជុំកំពូលអាស៊ាន-GCC និងមានជំនួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូមកពីប្រទេសដែលចូលរួមកិច្ចប្រជុំនេះ។ ទន្ទឹមនឹងនោះ លោក Pham Minh Chinh នឹងជួបជាមួយព្រះអង្គម្ចាស់ មហាម៉ាត់ ប៊ីន សាលមែន អាល់សាត (Mohammed bin Salman Al Saud) រាជទាយាទ និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទទួលជួបមន្ត្រីរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងក្រុមហ៊ុនសាជីវកម្មសេដ្ឋកិច្ច និងមូលនិធិវិនិយោគធំៗនៃប្រទេសអារ៉ាប៊ីសាអូឌីត។ ទន្ទឹមនឹងនោះអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត ជួបជាមួយកម្មាភិបាលស្ថានទូតវៀតណាម និងតំណាងសហគមន៍វៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត៕

បកប្រែដោយ Duy Hoan