បំពាក់មេដាយអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម
កប.អនឡាញ - នាយប់ថ្ងៃទី ២៨ ខែកញ្ញា លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានបំពាក់មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្ដាប្រជាជាតិ” ជូនលោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម ចំពោះការរួមចំណែកដ៏ធំធេងនិងជាក់ស្តែងសម្រាប់ទំនាក់ទំនងវៀតណាម-ឡាវ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Phan Anh Son បានមានប្រសាសន៍ថា ក្នុងរយៈពេលជិត ៤ ឆ្នាំបំពេញបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang ទំនាក់ទំនងមិត្តភាពដ៏មហិមារវាងវៀតណាម និងឡាវមានការអភិវឌ្ឍថ្មីៗ។ ទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ ការអប់រំ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន... រវាងប្រទេសទាំងពីរបន្តអភិវឌ្ឍយ៉ាងសកម្ម និងកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ ប្រការនេះបានមកពីការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang។
    |
 |
លោក Phan Anh Son បំពាក់មេដាយអនុស្សាវរីយ៍ជូនលោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang |
លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានសម្តែងនូវសេចក្តីរីករាយចំពោះទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ កាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនីមួយៗ។
អំពីអាណត្តិនៅវៀតណាម លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកតែងតែចាត់ទុកវៀតណាមជាផ្ទះទីពីររបស់ខ្លួន។ លោកបានអះអាងថា ទោះបីជាក្នុងតួនាទីអ្វីក៏ដោយក៏លោកនឹងបន្តខិតខំអស់ពីសមត្ថភាពដើម្បីពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ៕
បកប្រែដោយ Pham Diep