leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងពិធីបើក CAEXPO និង CABIS លើកទី២០

ថ្លែងមតិក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា CAEXPO និង CABIS គឺជាព្រឹត្តិការណ៍សំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃសហគមន៍ធុរកិច្ចអាស៊ាន-ចិន។ ឆ្លងកាត់ ២០ លើកនៃការរៀបចំ  ពិព័រណ៍ CAEXPO និង CABIS បានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងអាស៊ាន។

លោក Pham Minh Chinh បានអះអាងថា វៀតណាមគឺជាសមាជិកសកម្មរួមចំណែកក្នុងជោគជ័យរួមនៃពិព័រណ៍  CAEXPO និង CABIS ទាំង ២០ លើក។ នៅក្នុងពិព័រណ៍នេះ ស្តង់ទំនិញពាណិជ្ជកម្មវៀតណាមមានទំហំធំបំផុតបន្ទាប់ពីប្រទេសម្ចាស់ផ្ទះចិន  ដោយមានការចូលរួមពីអង្គភាពអាជីវកម្មចំនួន ១២០  អង្គភាព។

leftcenterrightdel
នាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានគណៈប្រតិភូចូលរួមពិធីបើក CAEXPO និង CABIS លើកទី២០

វៀតណាមមានបំណងចង់បន្តរួមជាមួយប្រទេសចិន និងបណ្តាប្រទេសជាសមាជិកអាស៊ានសម្រេចរួចរាល់ការចរចារជាបន្ទាន់ដើម្បីលើកកម្ពស់កំណែ ៣.០ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនិងផ្លូវដែក ពង្រីកសាកល្បងនៃគំរូច្រកទ្វារព្រំដែនឆ្លាតវៃ ដើម្បីបំពេញតម្រូវការនៃការវិនិយោគ អាជីវកម្ម ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍របស់សហគមន៍ធុរកិច្ច និងប្រជាជននៃប្រទេសនីមួយៗ។

ក្នុងអំឡុងពេលចូលរួម CAEXPO និង CABIS លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបើកនិងទស្សនាស្តង់ទំនិញពាណិជ្ជកម្មវៀតណាមនិងចិន។ បន្ទាប់ពីសកម្មភាពនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូវៀតណាមបានត្រឡប់មកមាតុប្រទេសវិញ ដោយបញ្ចប់ដំណើរទស្សនកិច្ចទៅចូលរួម CAEXPO និង CABIS នៅទីក្រុងណាននីង ប្រទេសចិនដោយជោគជ័យ៕

បកប្រែដោយ Thanh Cong