លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម
    
    
    
        
            
កប.អនឡាញ - នៅម៉ោងជិត ៤ រសៀល ថ្ងៃទី ១០ ខែកញ្ញា យន្តហោះ Air Force One ដឹកលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានចុះចតនៅអាកាសយានដ្ឋាន Noi Bai ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម។